Messi អរគុណដល់អ្នកគាំទ្រ Real Betis ក្រោយបំបែកកំណត់ត្រា​ហ៊ែកទ្រីកជូនក្លិប(មានវីដេអូខ្លី)

0

Lionel Messi បានថ្លែងអំណរគុណទៅកាន់ក្រុមអ្នកគាំទ្រ Real Betis ចំពោះការអបអររបស់ពួកគេ បន្ទាប់ពីគាត់បានស៊ុតគ្រាប់បាល់ហែកទ្រីក ជូនក្លិយយកឈ្នះ 4-1 ក្នុងការប្រកួតក្តៅទឹកដី ។
ប្រធានក្រុមក្លិប Barcelona ទទួលបានការសរសើរដ៏ភ្ញាក់ផ្អើលពីក្រុមអ្នកគាំទ្រម្ចាស់ផ្ទះ ដែលបានសរសើរដល់កីឡាករអាហ្សង់ទីនរូបនេះ។

Messi បានប្រាប់ Moviestar ថា ក្រោយរកគ្រាប់បាល់ហ៊ែកទ្រីកលើកទី៣៣ ជូនក្លិបថា ការពិត​គឺថាខ្ញុំមិនចាំវានោះទេ រឿងកាលពីមុន ។ អ្វីដែលខ្ញុំគួរនិយាយនៅទីនេះសូមថ្លែងអំណរគុនដល់អ្នកគាំទ្រ Real Betis ដែលបានធ្វើល្អដាក់ពួកយើង ហើយរីករាយជាមួយជ័យជម្នះ ដែលមានសារៈសំខាន់នេះ​។

កីឡាករអាហ្សង់ទីនបានបន្តថា វាជាគោលដៅដ៏អស្ចារ្យ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺការទទួលបានបីពិន្ទុ ហើយវាក៏ជាឱកាស​មួយដ៏ល្អ ក្នុងការបង្កើត គម្លាតពិន្ទុជាមួយ Atlectico Madrid ។
ក្នុងការប្រកួតនារាត្រីយប់មិញនេះ Barca គ្រប់គ្រងបាល់បានត្រឹមតែភាគរយ ៤៣.៩ ភាគរយប៉ុណ្ណោះ ដែលជាតួរលេខទាបបំផុត បើធៀបទិន្នន័យ ឆ្នាំ ២០០៤-២០០៥ ។​

Messi បានបន្តថា យើងបានលេង​ជាមួយក្រុម ដែលគ្រប់គ្រងបាល់បានល្អយប់មិញ វិធីសាស្ត្រគេល្អឥតខ្ចោះ ប៉ុន្តែមិនបានធ្វើឲ្យយើងឈឺចាប់ នោះទេ។លទ្ធផល 4-1 នេះ គ្រាប់បាល់ដំបូងរបស់ Barca រកបានដោយកីឡាករ Messi នៅនាទី 18,45,85 និងមួយគ្រាប់ទៀតរកបាន ដោយកីឡាករ Luis Suarez នៅនាទី​៦៣ ខណៈម្ចាស់ផ្ទះបំបែកពងមាន់ភ្ញៀវ នៅនាទី ៨២ ដោយកីឡាករ Loren Moron ៕

ចុចបង្កើតអាខោន Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែប​អាចលេង​ចាប់ពី​១ដុល្លារឡើងទៅអាចឈ្នះ ៥ម៉ឺនដុល្លារ៕

ចុចទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

https://www.youtube.com/watch?v=aRUjy_RSw9k