ក្នុងអាជីព Messi បរាជ័យក្រុមតូច​មួយដោយមិនអាចយកឈ្នះបាន (មានវីដេអូ)

0

ក្រៅពីស៊ុតបញ្ជូលទីចំនួន ៥៨៨គ្រាប់ជូនក្លិប Barcelona ក្នុងចំណោម ៦៧៣ ប្រកួត និងរហូតមកដល់ពេលនេះ វាហាក់ដូចជាមិនមានការធ្លាក់ចុះនៃអាជីពរបស់កីឡាករ​អាហ្សង់ទីន នាពេលអនាគត ។
កាលពីពេលកន្លងទៅថ្មីៗនេះ Messi រកបានចំនួន ២គ្រាប់ជូនក្លិប មួយគ្រាប់ស៊ុតបញ្ចូលទីដោយខ្លួនឯង និងមួយគ្រាប់ទៀត ស៊ុតបាល់ពិន័យ ១១ម៉ែត្រ ជួយឲ្យ Barca ឈ្នះ Lyon នៃពានយូហ្វាឆាមពានលីក ។

ក្រោយបញ្ចប់ការប្រកួត Valverde បានប្រាប់អ្នកកាសែតថា យើងទាំងអស់គ្នាសុទ្ធតែពោរពេញទៅដោយភាពក្លៀវក្លាសម្រាប់ពាន យូហ្វាឆាមពានលីគ ហើយ Leo បានបង្កើតស្នាដៃឆ្នើមនៅរាត្រីនេះគាត់ មិនគួរឲ្យជឿ ។
ទន្ទឹមនឹងនេះដែរ Messi មានកំណត់ត្រាស្មើកីឡាករជើងចាស់ Xavi Hernandez ចំនួន ៤៦៧ ដែលបានពាក់អាវ Barca លេងក្នុងការប្រកួត ប៉ុន្តែកីឡាករជើងចាស់រូបនោះ លេងរហូតដល់ទៅ ៧៦៧ ប្រកួត មានន័យថាកំណត់ត្រា​ឈ្នះនៅតិច ។​

ក្នុងចំណោម ៨៥ ដែល Messi ធ្លាប់បានជួបដោយប្រកួតជាមួយ គឺ ឈ្នះ ៨៤ ក្រុម ប៉ុន្តែមានតែក្រុមមួយ ដែលកីឡាករឆ្នើមរូបនេះមិនអាចធ្វើបានសម្រេច ជាមួយក្រុមដ៏តូចនោះ ដែលយើងមិនអាចទាយត្រូវ។

UDA Gramenet បច្ចុប្បន្នក្រុមនោះកំពុងលេងនៅ Segunda Catalana ស្ថិតនៅ Group 4 ដែលជាក្រុមមួយមានកំណត់ត្រា ១០០ភាគរយ ឈ្នះទៅលើក្រុមយក្សអេស្ប៉ាញ ។ ដោយពួកគេប៉ះគ្នាតែមួយលើកគត រហូតមកដល់បច្ចុប្បន្ន Copa del Rey នាឆ្នាំ 2004-’05 ដោយពេលនោះ ពួកគេបានឈ្នះ 1-0 យ៉ាងភ្ញាក់ផ្អើលបំផុត។

ចុចបង្កើតអាខោន Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី១ដុល្លារឡើងទៅអាចឈ្នះ ៥ម៉ឺនដុល្លារ៕

ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖