ភ្នំពេញ៖ ថ្មីៗនេះអតីតភរិយាម្ចាស់ផលិតកម្ម LD លោក លៀក លីដា បានបង្ហាញសារថ្មីមួយទៀតប្រកាសសង្គ្រាមជាថ្មីឈុតធំ ហើយមកសងសឹកដើម្បីគំរូដល់ ប្រុសស្រីថោកៗ។

អតីតភរិយាដើមរបស់លោក លៀក លីដា ដែលត្រូវបានគេស្គាល់ឈ្មោះលើសង្គមហ្វេសប៊ុក Panhchaka june បានបង្ហោះសារដែលមានអត្ថន័យ ថា «ខ្ញុំប្រាប់ហើយថារឿងនៅ LD និង ២០ រឿង អាឡាង តួឯក ១៨ រឿងហើយ ! មុខចឹងតួឯកគ្រប់រឿងអ្នកណាក៏សួរអូនដែរចឹងគួរយល់ហើយថាហេតុអី ? ហាមខ្ញុំស្អប់ណា បើខ្ញុំស្អប់ខ្ញុំចងកម្មអ្នកឯងទាល់ថ្ងៃងាប់ !!ហើយកុំទាន់អរណា i’ll be back ហើយឈុតធំជាងមុន ១០ ដង ! រង់ចាំទៅ ! ខ្ញុំបញ្ជាក់ខ្ញុំមកសងសឹកមិនមែនមករករឿងទេ យល់ឱ្យច្បាស់គឺសងសឹកជាគំរូដល់ប្រុសស្រីថោកៗមួយចំនួនតូច! សុំទោសខ្ញុំសំដៅលើអ្នកដែរធ្វើអីដាក់ខ្ញុំទេអ្នកអត់ស្គាល់ខ្ញុំ ហាមមានខ្លួន» ។
ទោះបីជាយ៉ាងណាគេនៅមិនទាន់ឃើញ សាឡាត់ ស្រីឡាង ឆ្លើយតបនោះទេ ដោយទំនងជាអាចប្រើសយុទ្ធនៅស្ងៀម ដើម្បីកុំឲ្យរាងកាន់តែធ្លាយធំៗទៅ សារជាថ្មី នៅលើបណ្តាញសង្គមហ្វេសប៊ុក៕



