កាំភ្លើងធំចង់បាន Antonio Valencia របស់ Man Utd

0

ARSENAL កំពុងចាប់អារម្មណ៍កុងត្រាយ៉ាងខ្លាំងទៅលើកីឡាករ Antonio Valencia របស់បិសាចក្រហម Man utd នារដូវកាលនេះ ។នេះបើតាមសារព័ត៌មាន The Sun ចុះផ្សាយ។​
កីឡាករអាយុ ៣៣ឆ្នាំ នឹងផុតកុងត្រា​ជាមួយពហុកីឡដ្ឋាន Old Traford ហើយអវត្តមានលេងជាមួយក្លិបយ៉ាងយូរអង្វែង ។
លោក Luis Valencia បានប្រាប់ El Universal ថា ប្រាកដណាស់គាត់នឹងបន្តកុងត្រា​ជាមួយបិសាចក្រហមនោះទេ ដោយចង់ផ្លាស់ប្តូរ​ស្ថានភាព នៃការលេងជាមួយក្លិបផ្សេង ដោយក្នុងនោះមាន ក្លិប Arsenal, West Ham, Inter Milan និងក្លិបមួយនៅចិនចង់បាន ប៉ុន្តែក្នុងវិស័យបាល់ទាត់ មានអ្វីៗផ្លាស់ប្តូរគ្រប់ពេល។
ប្រភពបន្តថា គាត់ចង់ជ្រើសរើសនូវលក្ខណ្ឌមួយដ៏ល្អ វាមិនមែនលុយទេ វាគឺសន្តិភាព និងក្តីសង្ឈឹម ។​

រយៈពេល១០ឆ្នាំហើយ ដែល Antonio Valencia លេងឲ្យ Man Utd ក្រោយផ្លាស់ពី Wigan កាលពីឆ្នាំ ២០០៩ ដោយកីឡាករសញ្ជាតិសញ្ជាតិ អេក្វាដ័រនេះ ជួយឲ្យក្លិបឈ្នះពានលីគក្នុងស្រុកចំនួនពីរ FA Cup ចំនួន១ , League Cups ចំនួនពីរ និង​ Europa League ចំនួន១ ៕

ចុចបង្កើតអាខោន Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី១ដុល្លារឡើងទៅអាចឈ្នះ៥ម៉ឺនដុល្លារ​៕