ភ្នំពេញ៖ក្រោយសង្កេតឃើញប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តមួយចំនួនទទួលរងគ្រោះដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាបន្តបន្ទាប់ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីនបានរំលឹកដល់ប្រជាពលរដ្ឋដែលប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសូមកុំប៉ះពាល់ត្រូវរាយការណ៍ប្រាប់មកសមត្ថកិច្ចគ្រប់លំដាក់ថ្នាក់ជាបន្ទាន់ កុំរើសយកមកកែច្នៃ ដើម្បីប្រកបមុខរបរចិញ្ចឹមជីវិត ដោយប្រថុយនឹងគ្រោះថ្នាក់ ខណៈ៣ខែដើមឆ្នាំ២០១៩មានអ្នកស្លាប់និងរបួសដោយសារមីន២៩នាក់៕

