ក្លិបចំនួន ៤ ដែលអ្នកគាំទ្រចង់ឲ្យជួបនឹង​ល្អមើលក្នុងការប្រកួតពានយូហ្វាឆាមពានលីក

0

8 ក្រុមចុងក្រោយក្នុងក្របខណ្ឌយូហ្វាឆាមពានលីគរកឃើញក្រុមដែលឡើងរួចរាល់ហើយ នៅតែរងចាំការចាប់ឆ្នោតប៉ះគ្នាដែល ធ្វើឡើងនៅម៉ោង ១១ ម៉ោងក្រៅស្រុក ម៉ោងនៅកម្ពុជាម៉ោង ៦ ៖០០នាទីល្ងាច នេះតែម្តង​។
ក្រុមទាំង ៨ដែលឡើងរួមមាន Ajax Amsterdam (Netherlands) ,Manchester United (England) ,FC Porto (Portugal)
,Manchester City (England) ,Juventus (Italy) ,FC Barcelona (Spain) ,Liverpool (England) .
ក្លិបទាំងនេះ ក៏ធ្លាប់បានប៉ះគ្នារួចរាល់ហើយក្នុងការប្រកួតដ៏ជក់ចិត្ត យើងក្រឡេកទៅក្រោយវិញ ជាមួយក្លិប ដែលអ្នកពេញចិត្ត៖
#4 Juventus v FC Barcelona
នៅក្នុងឆ្នាំ ២០១៥ ក្លិប Barcelona ធ្លាប់បានជួបគ្នាម្តងរួចហើយក្នុងវគ្គផ្តាច់ព្រ័ត្រ នៃពានយូហ្វាឆាមពានលីក ។ ក្នុងការប្រកួតនោះ Juventus ពិតជាធ្វើបានល្អ ប៉ុន្តែលទ្ធផលជារួមនៃចុងបញ្ចប់ Barcelona ឈ្នះ 3-1 ។​
ទោះបីជាយ៉ាងណា ក្នុងរដូវកាលនេះ Juventus ហាក់ខ្លាំងក្លាជាងមុន ក៏ព្រោះតែមានវត្តមាន Ronaldo ដែលអាចឈ្នះគ្រប់ពេល ក៏ថាបានដែរ ។​


#3 Manchester City v Liverpool
ខណៈកំពុងក្លាយជាសេះពីក្បាលក្នុងលីកកំពូលអង់គ្លេស នារដូវកាលនេះ​ក្លិបពីរនេះ ក៏បានដឹកដៃគ្នា ឡើងទៅកាន់ការប្រកួតពានរង្វាន់ យូហ្វាឆាមពានលីកផងដែរ ។​
គេនៅចាំបានថា ក្នុងវគ្គ៨ក្រុមចុងក្រោយកាលពីឆ្នាំទៅ នៃការប្រកួតពាន Champions League នេះ ក្លិបហង្សក្រហម បានយកឈ្នះមេឃខៀវទាំងពីរ ជើងក្នុងលទ្ធផល 5-1 រហូតឡើងការប្រកួតវគ្គផ្តាច់ព្រ័ត្រ​។
ហើយរដូវកាលនេះទៀតសោត ក្រុមពីរនេះ ក៏ល្អដូចគ្នា ហើយអាចនឹងជួបគ្នាគ្រប់ពេល ដោយរងចាំការចាប់ឆ្នោត ។


#2 Ajax vs Manchester United
អ្នកគាំទ្រអាចនឹងមិនពេញចិត្ត ក្នុងការជួបគ្នា ប៉ុន្តែនេះជាហេតុផលដែលទទួលបានមកពីការចាប់ឆ្នោត ។
Ajax ដែលសំបូរដោយកីឡាករវ័យក្មេង បទពិសោធន៍ល្អពេញខ្លួននោះ កំពុងក្លាយជាក្លិបខ្លាំង ក្រោយយកឈ្នះ Real ក្រៅទឹកដី 4-1 នោះ ។​
ក្លិបពីរនេះ ធ្លាប់ជួបគ្នា 2017 Europa League ក្នុងវគ្គផ្តាច់ព្រ័ត្រប៉ុន្តែលទ្ធផលរួម Man Utd យកឈ្នះ 2-0 ដោយការប្រកួតធ្វើឡើងនៅស៊ុយអែត នោះ។​


#1 FC Barcelona vs Manchester City
និយាយពី Barcelona ជាក្លិបដែលលោក Guardiola ​បានជួយឲ្យឈ្នះបានជាច្រើន ហើយប្រសិនបើក្លិបពីរនេះត្រូវចាប់ឆ្នោតប៉ះគ្នាមែន នឹងក្លាយជាការប្រកួតមួយដ៏តានតឹង​ជាក់ជាមិនខាន ។​
ក្លិបពីរនេះ កំពុងចង់បានពានយូហ្វាឆាមពានលីគដូចគ្នា ខណៈដែលក្លិប ៦ផ្សេងទៀត ក៏មិនខុសគ្នាដែរ ៕

ចុចបង្កើតអាខោន win2888 ដោយមានការភ្នាល់បាល់សំបូរបែប លេង​ចាប់ពី១ដុល្លារ​អាចឈ្នះ ៥ម៉ឺនដុល្លារ៕