លេង​ឲ្យ Man City តែកីឡាករ Kevin de Bruyne ថាមិនមែនក្លិបខ្លួនចូលចិត្តពីក្មេងឡើយ

0

តារាបាល់ទាត់ឆ្នើមរបស់ក្រុមមេឃខៀវ លោក Kevin de Bruyne បានបង្ហើបថា ក្លិបហង្សក្រហម Liverpool ជាក្លិបដែលលោកចូលចិត្តតាំងពីនៅក្មេងវ័យ ហើយកីឡាករដែលចូលចិត្តបំផុតគឺ Michael Owen ។​
Kevin de Bruyne ជាកីឡាករវ័យក្មេង ប៉ិនប្រសប ហើយក៏ជា​អ្នកដែល​ជួយឲ្យមេឃខៀវ លើកពានកាលពីរដូវកាលមុនផងដែរ ។​

កីឡាករវ័យ ២៦ឆ្នាំរូបនេះក្រៅពីជួយឲ្យក្លិបលើកពាន នៅបង្ហាញជំហរយ៉ាងល្អមួយទៀត ក្នុងការប្រកួតពានរង្វាន់ FIFA World Cup 2018 ។​
ទោះបីជាយ៉ាងណា ក្នុងរដូវកាលនេះ គាត់ហាក់ធ្វើមិនបានធ្វើ ដោយសារតែជួបនូវបញ្ហារបួសច្រើនពេក ដោយបច្ចុប្បន្នលេងបាន តែ ១៤ប្រកួតប៉ុណ្ណោះ ។

ថ្លែងប្រាប់ Day Magazine លោកថា លោកគឺជាគ្រួសារ គាំទ្រទៅលើក្លិបហង្សក្រហម ។​ ខ្ញុំជាអ្នកគាំទ្រក្លិបហង្សក្រហម ហើយគ្រួសារ​របស់ខ្ញុំក៏គាំទ្រ ក្លិបនេះដែរ ហើយកីឡាករ​ដែលខ្ញុំពេញចិត្តបំផុតគឺ Michael Owen ដោយខ្ញុំតែងតែប្រៀបធៀបខ្លួនទៅជាមួយគាត់គ្រប់ពេល។ ក្រៅពីនេះនៅមាន Zidane និង Ronaldinho ដែលជា​អ្នកលេងដ៏ជំនាញ ។

ចុចបង្កើតអាខោន win2888 ដោយមានការភ្នាល់បាល់សំបូរបែប លេង​ចាប់ពី១ដុល្លារ​អាចឈ្នះ ៥ម៉ឺនដុល្លារ៕