ភ្នំពេញ៖គ្រាន់តែលឺឈ្មោះថា ប្រុស តូច ច្បាស់ណាស់អ្នកក្រជាច្រើន ជាពិសេសកីឡាករប្រដាល់តែម្តងគឺស្គាល់ច្បាស់ដូចថ្ងៃ ជាមួយសកម្មភាពចិត្តធម៌របស់លោក កន្លងមកដោយយកអាសារជួយព្យាបាលរបួសដល់កីឡាករ ខណៈដែលបំណងប្រាថ្នារបស់លោក គឺចង់បើក មន្ទីរពេទ្យសប្បុរសធម៌មួយ ។
រយៈពេល ៣ឆ្នាំទៅហើយដែលលោកវេជ្ជបណ្ឌិតប្រុស តូច មានឈ្មោះពិត ម៉ុត ណូវែល អាយុ ៣២ឆ្នាំ តែងតែចូលរួមជួយដល់កីឡាករទាំងការព្យា បាល និងដេររបួសក្រោយចុះពីសង្វៀន ។
លោកវេជ្ជបណ្ឌិត ម៉ុត ណូវែល បានប្រាប់ OBN Asia តាមឆាតឲ្យដឹងថា ការជួយនោះនិយាយរួមកពីចិត្តខ្ញុំស្រលាញ់អាណិតកីឡាករហើយក៏ជួយតាមលទ្ធភាពដែលអាចធ្វើបានមិនមែនតែកីឡាករទេ អ្នករកស៊ីធាក់ស៊ីក្លូ អ្នករើសអេបចាយ អ្នកទីទល់ក្រពិតប្រាកដក៏ជួយព្យាបាលដែរ។
លោកបានបន្តថា ណាមួយចង់បង្ហាញនិងបណ្តុះគំនិតដល់វេជ្ជបណ្ឌិតផ្សេងៗអោយមានចិត្តមេត្តាច្រើនចំពោះអ្នកទីទល់ក្រនិងគ្មានលទ្ធភាពព្យាបាលកុំអោយគេនិយាយតៗគ្នាថាពេទ្យស្រុកខ្មែរអាក្រក់គិតតែលុយទើបព្យាបាល ។ លោក បានបង្ហាញពីគម្រោងថ្ងៃអនាគតថា ចង់បើកមន្ទីរពេទ្យសប្បុរសធម៌មួយដើម្បីជួយអ្នកក្រីក្រគ្មានទីពឹងពាក់ ហើយលោកសង្ឈឹមថាអ្នកនៅក្រៅស្រុក និងអ្នកមាននៅក្នុងស្រុកអាចជួយបានលើបញ្ហានេះ ។
លោកថា បច្ចុប្បន្ននេះលោកមានកន្លែងព្យាបាលតូចមួយ ហើយកន្លងមកតែងតែចំណាយថវិកាផ្ទាល់ខ្លួន ជូនដល់ការព្យាបាលកីឡាករដែលមានបញ្ហា របួស ដោយឥតគិតខ្លី៕








លោក ម៉ុត ណូវែល