Zinedine Zidane នឹងធ្វើការលុបចោលការជម្រុះសម្រាប់ Isco និង Marcelo នៅពេលដែលវិលត្រលប់ទៅកានក្រុម Real Madrid វិញ ។
គ្រូបង្វឹកអាយុ ៤៦ឆ្នាំរូបនេះ បានវិលត្រលប់ទៅគ្រប់គ្រងក្លិបវិញ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ក្រោយកុងត្រារយៈបញ្ចប់ដល់ឆ្នាំ ២០២២ ។
Santiago Solari ត្រូវបានគេផ្លាស់ប្តូរនៅថ្ងៃចន្ទក្រោយពីមានភាពស្វាហាប់ជាអ្នកស្នងតំណែងរបស់លោក Julen Lopetegui ។
គ្រូបង្វឹកនេះ បានធ្វើឲ្យក្លិបខកចិត្តក្រោយការចាកចេញពី Champions League និង Copa del Rey ហើយពិបាកក្នុងការរក្សាទំនាក់ទំនងល្អ ជាមួយ Isco និង Marcelo ដែលជាចំណុចសំខាន់នៃការបែកបាក់នៅក្នុងក្រុមនេះ។
លោក Zidane បាននិយាយនៅពេលសួរអំពី Isco និង Marcelo ថា កីឡាករនៅទីនេះបានឈ្នះច្រើនណាស់។ ខ្ញុំមិនចូលទៅលូកលាន់អ្វី ដែលបានកើតឡើងរវាងអ្នកផ្សេងទេ ខ្ញុំគ្រាន់តែត្រលប់ទៅកាន់ក្រុមវិញ ដោយធ្វើការជាមួយពួកគេ នឹងធ្វើរឿងដ៏ត្រឹមត្រូវ។
Eden Hazard អាចនឹងត្រូវបានផ្លាស់មកកាន់ Real Madrid ស្របពេលដែលមានពាក្យលេចលឺឡើងថា Ronaldo នឹងតម្រង់ជួរ មកធ្វើការជួបជុំ ជាមួយ Zidane វិញ ។
Zidane បានបន្តលើកឡើងថា យើងទាំងអស់គ្នាដឹងហើយថា Ronaldo ជាកីឡាករល្អក្នុងប្រវត្តិសាស្ត្ររបស់ក្លិប ប៉ុន្តែថ្ងៃនេះយើងមិននិយាយពីរឿង ទាំងនេះនោះទេ ហើយក៏ខ្ញុំមិននិយាយពីរឿងកុងត្រាដែរ។ លោកបានបន្តពេលនេះ ខ្ញុំគិតតែម្យ៉ាងនូវការលេង ដែលសេលសល់ចំនួន ១១ ប្រកួត តែប៉ុណ្ណោះ ៕
ចុចបង្កើតអាខោន Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី១ដុល្លារឡើង អាចឈ្នះ ៥ម៉ឺនដុល្លារ៕