ប្រហែលជាផឹកជ្រុល Kolasinac អង្គុយក្អួតកំឡុងពេលប្រកួតឈ្នះMan United

0

ខ្សែការពារស្លាបរបស់កាំភ្លើងធំArsenalកីឡាករ Kolasinac ត្រូវបានគេមើលឃើញថាបានបង្ហាញទំរង់លេងយ៉ាងល្អបំផុតក្នុងការប្រកួតជ័យជំនះលើបិសាចក្រហម Man United កាលពីយប់ថ្ងៃអាទិត្យក្នុងលទ្ធផល២ទល់នឹង០។

ប៉ុន្តែមានរឿងគួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅពេលដែល Kolasinac ត្រូវបានប្រជែងដោយកីឡាករខ្សែបម្រើ Fred ហើយបានដួលជាច្រើនជុំ។Kolasinac បានងើបឡើងអង្គុយវិញដោយជឿជាក់ថាបានទទួលប៉ះទង្គិចផ្នែកក្បាលជង្គង់ហើយបានតែបន្តិចស្រាប់តែកីឡាកររូបនេះក្អួតមកទាំងកាកដូចជាបានផឹកច្រើនជ្រុលពីយប់។

កីឡាករបានបង្ហាញទំរង់ដ៏ល្អបិទខ្សែប្រយុទ្ធ Man United បានយ៉ាងល្អហើយថែមទាំងបានបង្ហាញខ្លួនពេញ៩០នាទីផងប៉ុន្តែអ្នកគាំទ្រកាំភ្លើងធំជាច្រើនបាននាំគ្នាយកវិដេអូនេះទៅធ្វើការបង្ហោះបែបកំប្លែងរៀងៗខ្លួនពេញបណ្តាញសង្គម៕

ប្រែសម្រួល:Lee