UEFA នៅតែបញ្ជាក់ថាបាល់១១ម៉ែត្រដែលធ្វើឲ្យPSGធ្លាក់ចេញពីChampion Leagueគឺត្រឹមត្រូវ១០០ភាគរយ

0

ទោះបីជាមានការលើកឡើងមិនសប្បាយចិត្តនិងមិនជឿជាក់ពីសំណាក់ប្រធានក្លឹបកីឡាករនិងអ្នកគាំទ្រថាការសម្រេចចិត្តរបស់អជ្ញាកណ្តាលកាត់សេចក្តីរវាង PSG និង Man United ឲ្យបាល់ពិន័យ១១ម៉ែត្រចុងក្រោយទៅឲ្យ Rashford ដែលវាបានក្លាយទៅជាបរាជ័យដ៏ពិបាកនឹងទទួលយកបំផុតសម្រាប់ម្ចាស់ផ្ទះក្តីប៉ុន្តែUEFAបានចេញសេចក្តីប្រកាសសាជាថ្មីថាករណីនេះគឺជារឿងដ៏ត្រឹមត្រូវបំផុត។

UEFA បានចេញទាំងសេចក្តីថ្លែងការណ៍អំពីករណីមិនសុខចិត្តរបស់ក្លឹប PSG ទៅនឹងបាល់ពិន័យ១១ម៉ែត្ររបស់ Rashford ដែលបានធ្វើឲ្យខ្លួនធ្លាក់ចេញពី Champion League ។បាល់ប៉ះដៃរបស់កីឡាករ Kimpembe នៅម៉ោងចុងក្រោយបានធ្វើឲ្យលទ្ធផលបានប្រែប្រួសទាំងស្រុង។

ការកាត់សេចក្តីដែលត្រូវបានប្រើប្រាស់បច្ចេកវិទ្យា VAR ត្រូវបានធ្វើឡើងដោយលោកអជ្ញាកណ្តាលលោក Dario Skomina គឺត្រូវបានធ្វើឡើងដោយត្រឹមត្រូវបំផុតស្របទៅនឹងគោលការណ៍ច្បាប់របស់សហព័ន្ធបាល់ទាត់នេះបើយោងតាមការបញ្ជាក់បន្ថែមរបស់ UEFA៕

ប្រែសម្រួល:Lee