បិសាចក្រហមនៅតែរបួសច្រើននាក់តែ Martial អាចត្រឡប់មកវិញហើយពេលប៉ះ Arsenal

0

Anthony Martial ត្រូវបានប្រភពព័ត៌មានរបស់អង់គ្លេសបញ្ជាក់ថានឹងអាចត្រឡប់ចូលមកចូលរួមលេងជាមួយនឹងក្លឹបបិសាចក្រហម Man United វិញក្រោយការព្យាបាលរបួសនិងខកខានការប្រកួតអស់រយៈពេល៥ប្រកួតកន្លងមក។

ក្រៅពីនេះកីឡាករ Nemanja Matic និង Ander Herrera ដែលបានទទួលរងរបួសក្នុងពេលដូចគ្នាជាមួយនឹង Martial នោះក៏អាចត្រឡប់មកចូលលេងវិញបានដូចគ្នាដែរ។កីឡាករទាំង៣រូបនេះសុទ្ធតែមិនបានបង្ហាញវត្តមានក្នុងជំនួបដ៏អស្ចារ្យយកឈ្នះម្ចាស់ផ្ទះ PSG កាលពីយប់ថ្ងៃពុធឡើយ។

ក្រោមការដឹកនាំរបស់លោក Solkjaer តាំងតែពីខែធ្នូបិសាចក្រហមានទំរង់លេងឡើងខ្លាំងដោយក្នុងនោះក្លឹបបានចាប់យកលេខរៀងទី៤នៅក្នុងដៃបណ្តោះអាសន្នមានឈ្មោះជាក្រុម១ភាគ៤នៃពានរង្វាន់FA Cupនិងក៏ដូចជាជាប់ឈ្មទៅវគ្គបន្តនៃការប្រកួតChampion Leagueផង៕

ប្រែសម្រួល:Lee