Solskjaer ស្ថិតក្នុងស្ថានភាពប្រទាំងប្រទើស​កុងត្រាជាមួយក្លិបចាស់ ខណៈអះអាងថាកុងត្រាថ្មីនៅ Man Utd

0

Ole Gunnar Solskjaer គ្រូបង្វឹកបណ្តោះអាសន្នក្លិប Man Utd បានលើកឡើងថា កុងត្រារវាងលោកនិងក្លិបបានផុតកំណត់ហើយ ។​
ក្លិប Molde ស្ថិតនៅន័រវ៉េ បានប្រកាសថា ថ្ងៃទី​៣ ខែធ្នូ លោក Solskjaer បានចូលជំនួសតំណែង Jose Mourinho ដោយព្រមកុងត្រាថ្មី ៣ឆ្នាំ ។
ទោះបីជាយ៉ាងណាក៏ដោយរឿងនេះត្រូវបានដកចេញពីគេហទំព័រនៃក្លិប ។
លោក Solskjaer បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយន័រវែសកាលពីថ្ងៃចន្ទថា “ខ្ញុំគិតថាខ្ញុំនឹងចុះហត្ថលេខាលើកុងត្រាថ្មីនៅទីនោះ” ។
ក្លិប Molde ក៏បានរំពឹងផងដែរថា ក្រោយការផ្តល់ Solskjaer ទៅកាន់ Man Utd ហើយក៏រំពឹងថាគាត់នឹងវិលវិញផងដែរ ។
ដោយឡែកសេចក្តីថ្លែងការណ៍របស់ក្លិប Man Utd បានប្រកាសថា គ្រូបង្វឹកបណ្តោះអាសន្ននេះ មកកាន់កាប់តំណែង ប៉ុន្តែមិនបានបញ្ជាក់ថា នឹងវិលទៅកាន់ទឹកដី ក្លិប Molde ស្ថិតនៅន័រវ៉េ នោះទេ ក្រោយក្របខណ្ឌលីគកំពូលត្រូវបានបញ្ចប់។
អតីតខ្សែប្រយុទ្ធរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការងាររយៈពេលវែងបន្ទាប់ពីលទ្ធផលដ៏គួរអោយចាប់អារម្មណ៍នៅទឹកដី Old Trafford ។
លោក Arilas Berg Ould-Saada អ្នកកាសែតជនជាតិន័រវេសបានប្រាប់ទូរទស្សន៍ BBC Radio 5 ថា «ដំបូងយើងគិតថាគាត់ទៅដឹកនាំក្នុងលក្ខណៈខ្ចីជើង ដូច្នេះកិច្ចសន្យារបស់គាត់នៅ Molde នៅតែដំណើរការអស់រយៈពេល 3 ឆ្នាំប៉ុន្តែគាត់ត្រូវបានគេកក់ទុក មិនអាចវិលត្រលប់មកកាន់រដូវក្តៅនៅន័រវ៉េ»៕