កីឡាករវ័យក្មេងរបស់ក្លឹប Real Madrid កីឡាករ Vinicius Junior បានទទួលការកោះហៅជាលើកដំបូងពីជម្រើសជាតិប្រេស៊ីលកាលពីថ្ងៃព្រហស្បតិ៍សម្រាប់ការប្រកួតមិត្តភាពនាពេលខាងមុខរបស់ក្រុមទល់នឹងជម្រើសជាតិប៉ាណាម៉ានិងសាធារណរដ្ឋឆេក។
ខ្សែប្រយុទ្ធវ័យ១៨ឆ្នាំរូបនេះដែលបានបង្ហាញខ្លួន២៥ដងឲ្យឲ្យក្រុម១១ដំបូងសម្រាប់ក្រុមម្ចាស់ជើងឯកអ៊ឺរ៉ុបReal Madridបន្ទាប់ពីការផ្លាស់មកទីនេះក្នុងទឹកប្រាក់ប្រមាណជា៤៦លានអឺរ៉ូពីក្លិប Flamengo កាលពីខែកក្កដាឆ្នាំមុននិងក្លាយទៅជាកីឡាករចំណូលថ្មីតែមួយគត់របស់គ្រូបង្វឹកជម្រើសជាតិលោកTite។
Neymar និងខ្សែបម្រើក្លឹប Manchester City កីឡាករFernandinho នឹងមិនមានអវត្តមានពីក្រុមជម្រើសជាតិឡើយដោយសារតែបញ្ហារបួសជើងនិងក្រលៀន៕
ប្រែសម្រួល:Lee