កីឡាកររបស់ Juventus ម្នាក់នេះនឹងអាចជំនួសតំណែង Valencia នៅ Man United

0

ក្រោយការបរាជ័យក្នុងការបន្តកុងត្រាថ្មីជាមួយនឹងកីឡាករ Antonio Valencia កាលពីពេលថ្មីៗនេះមកបិសាចក្រហម Man United ត្រូវបានគេជឿជាក់ថាកំពុងតែធ្វើការតាមសម្លឹងមើលកីឡាករ Joao Cancelo ដែលកំពុងលេងឲ្យ Juventus។

កាសែតដែលមានឈ្មោះថា Gazzetta dello Sport បានសរសេរថាបិសាចក្រហមបានថែមទាំងបញ្ជូនភ្នាក់ងាររបស់ក្លឹបទៅទស្សនាការប្រកួតរបស់ Cancelo នៅឯប្រទេសអ៊ីតាលីកាលពីយប់ថ្ងៃអាទិត្យផងដែរក្នុងជំនួបមួយដែលJuventusបានឈកឈ្នះលើNapoliដើម្បីបន្តឈរលើតារាងកំពូលSerie A។

ចាប់តាំងតែពីផ្លាស់មកពីក្លឹបValenciaកាលពីឆ្នាំទៅក្នងតម្លៃ៣៥លានផោនកីឡាករខ្សែការពារCanceloវ័យទើបតែ២៤ឆ្នាំបានបង្ហាញទំរង់លេងដ៏ល្អបំផុតនៅរដូវកាលនេះនិងកំពុងបានជួយឲ្យJuvenutsនាំមុខដាច់១៦ពិន្ទុនៅលីកកំពូលអ៊ីតាលី៕

ប្រែសម្រួល:Lee