Solskjaer ថាក្នុងពិភពបាល់ទាត់មានរឿងគួរ​ឲ្យអស់សំណើច ខណៈជួប PSG យប់នេះ

0

United ​កំពុងស្ថិតក្នុងជំហរឡើងលើភ្នំ ដោយត្រូវជួប Parc des Princes ក្នុងជើងទី​២ នៃក្របខណ្ឌ យូហ្វាឆាមពានលីក ។
ក្លិបជើងខ្លាំងអង់គ្លេសនេះ បានចាញ់សម្រាប់ជើងទី​១ ជាមួយក្លិបយក្សបារាំង ក្នុងទឹកដីខ្លួនលទ្ធផល 2-0 ។ អាចនិយាយបានថា សម្រាប់ជើងទី ១ ចាញ់ក្នុងទឹដី កម្រមានណាស់ ដែលអាចឈ្នះសម្រាប់ជើងទី​២ ក្នុងនាមគេជាម្ចាស់ផ្ទះ ហើយក្រុមខ្លាំងទៀតនោះ ។ ប៉ុន្តែ​បាល់ប្រែប្រួល ឃើញហើយ យប់មិញនេះ Real Madrid ចាញ់ក្នុងដីខ្លួន​ឯង 1-4 ជាប្រវត្តិសាស្ត្រ សម្រាប់ ជួបគ្នា ៧ឆ្នាំចុងក្រោយ ។​

សម្រាប់ការប្រកួតនៅរាត្រីយប់នេះ Man Utd ត្រូវការបំផុត គ្រាប់បាល់ចំនួន ៣ ហើយក្រុមលោក Solskjaer អវត្តមានកីឡាករ Paul Pogba , Anthony Martial និងកីឡាករ Jesse Lingard ។​
ទោះបីជាស្ថានភាពតានតឹង ប៉ុន្តែលោក Solskjærបានសារភាពថា ក្នុងពិភពបាល់ទាត់មានរឿងគួរ​ឲ្យអសំណើច បើសិន PSG អាចរកគ្រាប់ដំបូង នោះវាអាចនិយាយបានថាពួកគេស្ថិតក្នុងស្ថានភាពវឹកវរ ។
PSG ធ្លាប់បានយកឈ្នះ 4-0 នៅជើងទី​១​ ប៉ុន្តែដល់ទឹកដី Barcelona វិញបានចាញ់ 6-1 ក្នុងឆ្នាំ ២០១៧ វគ្គ១៦ក្រុមចុងក្រោយ។
គ្រូបង្វឹកខាងលើបានបន្តថា វាពិបាកណាស់ តែយើងនឹងអាចធ្វើវាបាន ដោយយើងបានរៀបផែនការ​សម្រាប់ការប្រកួតនេះរួចរាល់ហើយ ។