PSG សង្ឃឹម Neymar អាចវិលទាន់ប្រកួតប៉ះ Man United ប៉ុន្តែកីឡាករនៅកំពុងជប់លៀងសប្បាយនៅប្រេស៊ីលនៅឡើយ

0

ក្នុងពេលដែលក្លឹប PSG កំពុងសង្ឃឹមថាកំពូលខ្សែប្រយុទ្ធ Neymar នឹងអាចវិលត្រឡប់មកប្រកួតវិញទាន់ជំនួបជាមួយនឹងក្លឹបបិសាចក្រហមMan Unitedជើងទី២នោះក្រឡេកទៅមើលកីឡាករវិញកំពុងតែសប្បាយវក់វីនិងពិធីជប់លៀងឥតល្ហែនារដ្ឋធានីនៃប្រទេសប្រេស៊ីល។

ក្នុងពិធីជប់លៀងមួយចុងក្រោយនៅឯទីក្រុងRioគេបានមើលឃើញថាកីឡាករ Neymar កំពុងតែសប្បាយរីករាយបំផុតក្នុងពិធីជប់លៀងមួយដែលមានទាំងតារាស្រីម៉ូដែលដ៏ស្រស់ស្អាតម្នាក់អោបថើបគ្នាយ៉ាងជិតស្និទ្ធផង។នាងAnittaដ៏ស្រស់សោភាពមានរូបរាងដូចទៅនឹងអតីតមិត្តស្រីរបស់ Neymar យ៉ាងខ្លាំង។

ទោះបីជាយ៉ាងណាក្តីគេជឿជាក់ថាកំពូលស៊ុបពែរស្តាររបស់ក្លឹប PSG ដែលកំពុងសម្រាកព្យាបាលរបួសជើងរូបនេះនឹងត្រូវអវត្តមានក្នុងការប្រកួតដ៏សំខាន់ជើងទី២ជម្រុះវគ្គ១៦ក្រុមចុងក្រោយជាមួយនឹងបិសាចក្រហមMan Unitedនាយប់ថ្ងៃស្អែកជាមិនខានខណៈPSGបានយកឈ្នះក្នុងលទ្ធផល២ទល់នឹង០រួចមកហើយកាលពីជើងទី១៕

ប្រែសម្រួល:Lee