ភ្នំពេញ៖ របាយការណ៍ពីសមត្ថកិច្ចស្រុកព្រៃនប់បញ្ជាក់ថាព្រះសង្ឈមួយអង្គបានសុគត និងបុរសអ្នករត់ម៉ូឌុបម្នាក់បាន រងរបួសបាក់ជើងឆ្វេង ក្នុងពេលដែលព្រះសង្ឃ២អង្គបាននិមន្តតាមម៉ូតូឌុប ចេញទៅបិណ្ឌបាត ហើយត្រូវរថយន្តបុកពីក្រោយក្នុងទិសដៅស្របគ្នា
។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៨កន្លះព្រឹក ថ្ងៃទី០៤ខែមិនាឆ្នាំ២០១៩ លើ ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ២០៧.២០៨ ស្ថិតនៅក្នុងភូមិស្មាច់ដែងឃុំរាមស្រុកព្រៃនប់ខេត្តព្រះសីហនុ ។បង្ក ឡើងដោយរថយន្ត០១ គ្រឿងម៉ាកហ៊ីណូពណ៌ ស ពាក់ស្លាកលេខ កំពង់ស្ពឺ ៣A ១៥០២ បើកបរដោយឈ្មោះ ស៊ុន ណារ៉ា ភេទប្រុសអាយុ២៣ឆ្នាំ ។
ជនរងគ្រោះមាន អ្នកបើកម៉ូតូ និងព្រះសង្ឈ មានរាយនាមដូចខាងក្រោមនេះ៖
១. ឈ្មោះ ផាត រឿន រងរបួសបាក់ជើងឆ្វេង
២. ព្រះសង្ឃ ព្រះនាម ផាត វិចិត្រ ព្រះជន្ម១៧ វស្សា គង់នៅវត្តព្រីងច័ន្ទ ភូមិ/ឃុំទួលទទឹង ស្រុកព្រៃនប់ខេត្តព្រះសីហនុ រួមដំណើរលើម៉ូតូ សុគតនៅនឹងកន្លែង។
៣. ព្រះសង្ឃព្រះនាម រិទ្ធ រី ព្រះជន្ម១៩ វស្សា គង់នៅវត្តដូចគ្នា មិនមានរងរបួសទេ ។ក្រោយហេតុការណ៍នេះ អ្នកបើកបររថយន្តត្រូវបាននគរបាល ឃាត់ខ្លួន នាំមកកាន់អធិការដ្ឋានដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕