Neymar ៖ Kylian Mbappe នឹងក្លាយជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់

0

តារាបាល់ទាត់របស់ក្លិប PSG កីឡាករ Kylian Mbappe នឹងក្លាយជា​កីឡាករ​ល្អក្នុងប្រវត្តិសាស្ត្របាល់ទាត់ ។ នេះបើតាមការលើកឡើងរបស់ Neymar ។
Mbappe បានមកចូលរួមលេងជាមួយ PSG ក្នុងឆ្នាំ ២០១៧ ហើយកីឡាករ​អាយុ ២០ឆ្នាំរូបនេះ រកគ្រាប់បាល់បាន ៥០គ្រាប់ ក្រោយជួយឲ្យក្លិបឈ្នះការប្រកួតចុងក្រោយ 2-1 លើក្លិប Caen។
ការប្រកួតនៅ PSG ចំនួន ៧៦ ប្រកួត Mbappe រកបាន ៥០គ្រាប់ និង ការបញ្ចូលបាល់សម្រេចគោលដៅ ចំនួន ២៨ ។
Neymar បាននិយាយពីមិត្តរួមក្រុមនៅលើបណ្តាញផ្សព្វផ្សាយ Globo ដោយបញ្ជាក់ថា ទំនាក់ទំនងខ្ញុំនឹងគាត់គឺល្អ ទាំងក្នុងទីលាន និងក្រៅទីលាន ។ ខ្ញុំហៅគាត់ថា Golden Boy ក៏ព្រោះតែគាត់ ជាក្មេងប្រុស​ម្នាក់ដ៏ពិសេស ហើយនឹងក្លាយជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ហើយខ្ញុំនឹងព្យាយាមជួយគាត់ក្នុងរបៀបដ៏ល្អបំផុត​។
Neymar បានបន្តថា យើងមិនច្រណែនគ្នា នៅពេលដែលគាត់រកបានគ្រាប់បាល់ ពេលខ្លះខ្ញុំផ្តល់ឲ្យគាត់ ហើយពេលខ្លះទៀតគាត់ផ្តល់ឲ្យខ្ញុំ យើង​ក៏ធ្លាប់មានភាពល្អក្នុងដៃគូបែបនេះ ជាមួយ Messi ដូចគ្នា៕