Zinedine Zidane អាចជាគ្រូបង្វឹកល្អរបស់ Juventus

0

អតីត​ខ្សែបម្រើរបស់ ក្លិបសេះបង្កង់ Juventus លោក Alessio Tacchinardi បានលើកឡើងថា ក្លិបធំនៅ Serie A នេះគួរតែជួលលោក Zidane មកធ្វើជាគ្រូបង្វឹកវិញ បើ Massimiliano Allegri ចាកចេញ។
អនាគតលោក Allegri នៅ Allianz Stadium កំពុងប្រឈមបញ្ហាយ៉ាងខ្លាំង​ក្នុងរយៈពេល មួយសប្តាហ៍ចុងក្រោយ បន្ទាប់ពីការចាញ់ក្លិប Atlectico Madrid ក្នុងលទ្ធផល 0-2 ។​
ក្រោយការចាញ់ក្នុងជើងទី​១ពានយូយ្វាឆាមពានលីកគ្រូបង្វឹកខាងលើក៏បានលុបចោលនូវគណនីបណ្តាញសង្គមរបស់ខ្លួន ដែលកំពុងបញ្ជាក់ថា គាត់មិនសប្បាយចិត្តក្នុងការដឹកនាំបន្តនៅ Juventus ។
ក្នុងបទសម្ភាសន៍ជាមួយ Il Corriere di Torino អតីតកីឡាករសេះបង្កង់ Alessio Tacchinardi ថា គាត់មានបំណងប្រាថ្នាចង់ឲ្យ Zidane ចូលមកដឹកនាំក្លិប សម្រាប់អនាគត​។
អតីតកីឡាករនេះបានបន្តថា​ Zidane បានដឹងច្បាស់ពី Turin នឹងស្ថានភាពក្លិបយ៉ាងល្អ គាត់គឺអស្ចារ្យ ប្រសិនបើ Allegri មិននៅទេ គាត់ (Zidane ) ជាគ្រូល្អសម្រាប់ Juventus ។
បើតាមគេហទំព័រ ​Tuttosport បានចុះថា Zidane ក៏ស្ថិតក្នុងបញ្ជីជាគ្រូបង្វឹកដែល Juventus ចង់បាន បន្ទាប់ពី Pep Guardiola និង Jurgen Klopp ៕