Real Madrid ចង់ប្រើវិធីដោះដូរផ្តល់ Bale ទាញយក Eriksen ពី Spurs

0

Gareth Bale កំពុងត្រៀមខ្លួនរៀបចំចាកចេញពីទឹកដី Real Madrid នារដូវកាលនេះ ។ គេហទំព័រ Mirror ក៏បានចុះផ្សាយនារដូវកាលនេះ ថា ក្លិបយក្ស​អេស្ប៉ាញ នឹងប្រើវិធីដោះដូរវិញ ដោយយកកីឡាករ Christian Eriksen​របស់ Spurs មកជំនួស​ទីតាំង​របស់ Bale ដែលកំពុងលេង ហើយកីឡាករ​សញ្ជាតិវែលរូបនេះ វិលទៅកាន់ទឹកដីចាស់វិញ ក្នុងរដ្ឋធានី​អង់គ្លេ​ស ។
Bale នារដូវកាលនេះរកបាន ១៣គ្រាប់ជូន Los Blancos ប៉ុន្តែ​ទោះបីជាមើលទៅលេចធ្លោរកគ្រាប់បាល់បាន ក៏ត្រូវរំពឹងវិលទៅកាន់សមភូមិខាងក្រោយវិញ ដែលជាទឹកដីចាស់ សម្រាប់អនាគតខ្លួន និងក្លិប ។

Madrid បានបង្ហាញចំណាប់អារម្មណ៍ចង់បាន Christian Eriksen មកលេងនៅទឹកដី ក្របខណ្ឌ La Liga ។ នៅទីនេះផែនការរបស់ អធិរាជស គឺ ដោះដូរដោយលក់ Bale ទៅវិញក្នុងតម្លៃ ៥០លានផោន តែក្លិបមាន់ខ្នាយមាស ត្រូវប្រគល់ Eriksen ជូនមកវិញ៕