Everton បង្អាកដំណើរ Liverpool ឡើងទៅកំពូល​តារាងនឹងប្រឈម​អត់លើកពានរដូវកាលនេះ​

0

ប្រវត្តិច្រំដែលធ្លាប់ស្មើរវាង Everton និង liverpool បានវិលវិញហើយ ជាក់ស្តែង​នៅយប់មិញនេះដែរ ហង្សក្រហមបានត្រឹមតែ 0-0 ជាមួយម្ចាស់ផ្ទះ Everton តែប៉ុណ្ណោះ ដែលជាលទ្ធផលមួយបង្អាកដំណើរឡើងទៅកាន់កំពូល​តារាង​ជាថ្មី ដោយប្រឈមអាចនឹងលើកពានបាននារដូវកាលនេះ ។
ថ្វីបើចាញ់ ១ពិន្ទុ មែន ក្លិប ហង្រក្រហម នៅមានជំនួបក្តៅគគុកធំពីរទៀត គឺជាមួយ ក្លិបមាន់ខ្នាយមាស និង តោខៀវ ខណៈដែល មេឃខៀវ ក្នុងការប្រកួតចុងក្រោយប៉ុន្មានោះ គឺ​ត្រូវជួប តោខៀវ និងបិសាចក្រហម បូករួមទាំងក្លិប Crystal ដែលកំពុងឡើងជើងនាការប្រកួតចុងក្រោយ ប៉ុន្មាន ជើង​។

និយាយពីលទ្ធផលស្មើខាងលើ នៅឆ្នាំ​២០១៧ ហង្សក្រហមធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតលីគកំពូល​អង់គ្លេសដូចគ្នា ហង្សក្រហម បានត្រឹមតែ 1-1 ជាមួយ Everton តែប៉ុណ្ណោះ ។ លទ្ធផលស្មើយប់មិញនេះ ត្រូវបានគេគិតថា ហង្សក្រហមទំនង​ជា​ទុកជើងការប្រកួត​ដ៏ក្តៅគគុក ជាមួយ Bayern Munich នៅក្រៅទឹកដីក្នុងពានយូហ្វាឆាមពាន សម្រាប់ជើងទី​២ ក្រោយលទ្ធផល 0-0 កាលពីជើងទី​១ ។​
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ​៖

https://www.youtube.com/watch?v=5ib25eEM1dE