ភ្នំពេញ៖ តារាចម្រៀងប្រចាំភោជនីយដ្ឋានបឹងមាស ទទួលបានប្រាក់សំណងផ្លូវចិត្ត ៨ពាន់ដុល្លារ ក្រោយមន្ត្រីផ្កាយបីម្នាក់ ទះកំភ្លៀងនាងចំនួនពីរកំភ្លៀង អំឡុងពេលដែលបបួលនាងចេញក្រៅតែនាងមិនទៅ ។
បើយោងតាមគូស្នេហ៍ប្រធានសមាគមសិល្បករកម្ពុជា បានបង្ហោះនៅលើផេកនារសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ថា តារាចម្រៀងយិន ស្រីពៅ ដែលត្រូវទះកំភ្លៀងដោយមន្ត្រីទាហានផ្កាយ៣ មួយរូបកាលពីថ្ងៃទី២៧ ខែកុម្ភៈ នៅ ភោជនីយដ្ឋានបឹងមាស ត្រូវបានសម្របសម្រួល សងជំងឺចិត្ត ៨ពាន់ដុល្លារអាម៉េរិក ៕

