អតីតកីឡាករខ្សែប្រយុទ្ធក្លិបបិសាចក្រហម លោក Dimitar Berbatov បានជឿជាក់ថាអតីតក្លិបរបស់គាត់នឹងអាចយកឈ្នះទៅលើក្លិប Liverpool ក្នុងការប្រកួតនៅលើទឹកដី Old Traford ។
ក្រុមជើងខ្លាំងដែលកំពុងជោគជ័យទាំងពីរនឹងប៉ះគ្នា នៅថ្ងៃអាទិត្យនេះក្នុងក្របខណ្ឌ កំពូលអង់គ្លេស ។ក្រុមទាំងពីរ កំពុងមានទម្រង់លេងគួរ ឲ្យកត់សម្គាល់ ដោយឡើងខ្ពស់ជាលំដាប់ ក្នុងពេលបច្ចុប្បន្ន។
ថ្លែងប្រាប់ Betfair ដោយមានការចុះបន្តនៅលើគេហទំព័រ Mirror អតីតកីឡាករ Berbatov បានលើកឡើងថា អតីតក្រុមរបស់គាត់នឹងយកឈ្នះ ទៅលើហង្សក្រហម ។
លោកថា លោកកំពុងគិតថាការប្រកួតនេះវាតឹងតែង ព្រោះរឿងប៉ះទង្គិចជារឿងធម្មតា នៅលើវាលស្មៅនៃការប្រកួត។ជាមួយក្រុម Man Utd កំពុង មានទំនុកចិត្តខ្ពស់ ព្រោះតែគាត់មាន Pogba ដែលក្លាយជាថាមពលដ៏សំខាន់នៃការប្រកួត ហើយខ្ញុំគិតថាពួកគេនឹងឈ្នះ ដើម្បីវាយប្រហារ ដណ្តើមយក ជើងឯកក្នុងលក្ខណៈបើកចំហរ។
លោកបានបន្តបញ្ជាក់ថា ក្រុមហង្សក្រហមត្រឹមតែស្មើជាមួយ Bayern Munich សប្តាហ៍កន្លងទៅ ហើយ Man Utd បានយកឈ្នះតោខៀវ ក្រៅទឹកដី ដូច្នេះ Ole Gunnar Solsjkaer នឹងអាចយកឈ្នះក្នុងការប្រកួតនេះ។
ចុចបង្កើតអាខោនជាមួយ Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី១ដុល្លារឡើងទៅអាចឈ្នះ ៥ម៉ឺនដុល្លារ៕