Ole Gunnar Solskjaer បានធ្វើការចំអកទៅកាន់គូប្រជែងរបស់ខ្លួនគឺក្លិប ហង្សក្រហម Liverpool មុនការប្រកួតជាមួយគ្នា នៅទឹកដី Old Traford ដោយព្រមានថា Man Utd មិនអនុញ្ញាតិឲ្យដើរទៅមុខ ដោយមិនអាចឈ្នះពានឡើយ ។
ក្លិបហង្សក្រហម Liverpool ខាងគ្រងពានលីគកំពូល របស់អង់គ្លេស ក្រោយជោគជ័យឆ្នាំ ១៩៩០ ។
នេះគឺមានរយៈពេល ២៩ឆ្នាំ ហើយដែលក្លិបហង្សក្រហម បរាជ័យ ក្នុងការដឹកនាំក្រុមឈ្នះពានលីគកំពូល ហើយកន្លងទៅ គឺបរាជ័យក្រោម ថ្វីជើង Man City ក្នុងឆ្នាំ ២០១៣ -២០១៤ ។ផ្ទុយទៅវិញ ក្រុម Man Utd បានគ្រងពាននេះតាំងពីឆ្នាំ ១៩៩២ ហើយឈ្នះពាន ១៣សម័យ ប៉ុន្តែក្រោយមក នៅឆ្នាំ ២០១២-២០១៣ មិនបានលើកពាន ក្រោយការចាកចេញរបស់លោក Alex Ferguson ។
តែទោះជាយ៉ាងណា គ្រូបង្វឹកសញ្ជាតិន័រវ៉េស បានលើកឡើងថា បិសាចក្រហម ត្រូវតែឡើងទៅកំពូលវិញ ដោយមិនត្រឹមតែបញ្ចប់ក្រុមដោយ Top 4 នោះទេ តែត្រូវឈ្នះពានផងដែរ ។
Solskjaer បានថ្លែងប្រាប់បណ្តាញផ្សព្វផ្សាយថា នៅឆ្នាំនេះពួកគេស្ថិតក្នុងការប្រណាំង ហើយគ្មានអ្វីត្រូវសួរនោះទេ វានឹងបញ្ចប់ទៅដោយក្តីរំភើប ។ លោកបានបន្ថែមថា វាលំបាក ក្នុងការឈ្នះពាន នៅទីនេះ ដោយឃើញស្រាប់ហើយមានលក្ខណៈស្វិតស្វាញ កន្លងទៅមានតែ ៥ ទៅ ៦ ក្រុមប៉ុណ្ណោះ ដែលឈ្នះពានលីគកំពូល ។
Leicester ធ្វើវាបានហើយ ដោយពីមុនគឺ Blackburn ហើយបន្ទាប់មកក៏មានក្លិបធំៗ ៣ទៅ ៤ គឺជាអ្នកឈ្នះ ។
គ្រូបិសាចក្រហមបានបន្ថែមក្នុងន័យឌឺដងផ្លែផ្កាថា ខ្ញុំប្រាកដណាស់ហង្សក្រហមកំពុងស្ថិតក្នុងស្ថានភាពរងសម្ពាធ គ្រប់រដូវកាលមួយៗ ប៉ុន្តែយើង ចងចាំថា យើងមិនអាចអត់ឈ្នះពាន ៣ទៅ ៤ឆ្នាំដូច្នោះទេ ។
យើងត្រូវការត្រលប់មកវិញ ដើម្បីដោះស្រាយនូវបញ្ហា ហើយខ្ញុំមិនចង់ឃើញក្លិបនេះ ស្ថិតនៅក្នុង Top 4 ដែរ ។
លោក Solskjaer បានទទួចថា គាត់នឹងយកបីពិន្ទុ ឲ្យបាន បើទោះបីជាការប្រកួតនេះធំ ក៏ព្រោះតែ Liverpool កំពុងប្រជែងពាន ជាមួយ Man City ៕
ចុចបង្កើតគណនី Win2888 នៅទីនេះ ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី១ដុល្លារឡើងទៅ អាចឈ្នះ ៥ម៉ឺនដុល្លារ៕