ថ្មីៗ Man Utd កំពុងត្រៀមកញ្ចប់ទឹកប្រាក់យក Ronaldo ពី Juventus

0

យោងតាមព័ត៌មាន caughtoffside ចុះផ្សាយនៅថ្ងៃនេះ ថា ក្លិប Man Utd អាចនឹង​ធ្វើការផ្លាស់ប្តូរ កីឡាករ Cristiano Ronaldo ពី Juventus ក្នុងតម្លៃក្រោម ៨៧ លានផោន ។
កីឡាករ​សញ្ជាតិព័រទុហ្កាលត្រូវបានផ្សារភ្ជាប់ ជាមួយការវិលត្រលប់ទៅកាន់ទឹកដី អង់គ្លេសវិញ ជាមួយតម្លៃសមរម្យ តាមស្តង់ដាលេងរបស់ បិសាចក្រហម។​
ដោយឡែក Diario Gol បានចុះផ្សាយថា Ronaldo ​កំពុងមិនពេញចិត្ត​ជាមួយជីវិត​ រួមរស់ជាមួយក្លិប Juventus ក្រោយចាកចេញពី Real Madrid ហើយកំពុងទទួលបានការចាប់អារម្មណ៍ពី Man Utd ជាថ្មី​។
រំលឹកផងដែរថា កីឡាករអាយុ ៣៣​ឆ្នាំរូបនេះ បានភ្ជាប់ទំនាក់ទំនងជាច្រើនដង ជាមួយ Man Utd ក្រោយការចាកចេញកាលពីឆ្នាំ ២០០៩ ប៉ុន្តែវាមិនមានអ្វីកើតឡើងនោះទេ​។ ប៉ុន្តែមានន័យថា ក្លិបចាស់របស់គាត់នៅតែបន្តការចាប់អារម្មណ៍។​

ក្នុងករណីបើមកមែនវានឹងធ្វើឲ្យ Man Utd កាន់តែមានភាពខ្លាំងក្លា​ជាងមុន ជាពិសេស ខណៈដែលក្លិបបិសាចក្រហមពោរពេញទៅដោយកីឡាករបម្រើល្អៗ ដែលជួយឲ្យ Ronaldo អាចផ្តាច់ទីបានយ៉ាងស្រួល៕