អតីតអ្នកចាំទី​លេខ​១​អង់គ្លេស ថា Arsene Wenger នឹងមកកាន់តោខៀវ​

0

អតីតអ្នកចាំទីក្លិបកាំភ្លើងធំលោក David Seaman បានលើកឡើងថា Arsene Wenger អាចនឹង​ជំនួសតំណែងលោក Maurizio Sarri នៅតោខៀវបាន។​
Arsene Wenger បានចាកចេញពីក្លិបកាំភ្លើងធំ ក្រោយគ្រប់គ្រងរយៈពេល ២២ឆ្នាំ ដោយជួយឲ្យក្លិបឈ្នះពាន លីគកំពូលអង់គ្លេសចំនួន ៣ និង FA Cups ចំនួន ៧ ។​
បច្ចុប្បន្នសម្រាប់អតីតគ្រូ Napoli កំពុងរងសម្ពាធយ៉ាងខ្លាំងនៅ Stamford Bridge ដោយស្ថិតក្នុងស្ថានភាពតានតឹង ជាពិសេស​ចាញ់​ Man Utd 2-0 ក្នុងទឹកដីខ្លួន ។
ជាមួយបញ្ហានេះ លោក David Seaman បានជឿជាក់ថា Wenger អាចនឹងជំនួសតំណែងនេះ បើទោះបីជាកន្លងទៅមានការលើកឡើងថា គាត់មិនវិលមកកាន់ទឹកដីអង់គ្លេសនោះទេ ។ ប៉ុន្តែ​គាត់អាចនឹងមកវិញ ក៏ព្រោះតែគាត់នៅសល់ចំហាយស្រលាញ់​ កាំភ្លើងធំ តែមិនមែនមានន័យថា មកទីនេះដើម្បីប្រជែង​ជាមួយ Arsenal ដែរ ។​
David Seamanបានប្រាប់ talkSPORT​បាគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ នឹងមិនវិលមកាន់ក្របខណ្ឌ​ Premier League នោះទេ ។​ លោកបានបន្តថា ខ្ញុំគិតថាគាត់នឹងវិលមកកាន់ទឹកដីអង់គ្លេសវិញ ដោយចង់បញ្ជាក់ជូនមនុស្សប៉ុន្មាននាក់ ដែល​គិតខុសលើគាត់ ក្រោយរងការរិះគន់ លើគាត់ប៉ុន្មានឆ្នាំចុងក្រោយនេះ ។

បង្កើតគណនី Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី​១ដុល្លារឡើងទៅ អាចឈ្នះ ៥ម៉ឺនដុល្លារ៕