ក្រុមអ្នកគាំទ្រនៅក្នុងការប្រកួតក្នុងទឹកដី Stamford Bridge កាលពីយប់ថ្ងៃចន្ទក្រោយពេលដែលក្លឹបតោខៀវChelseaបានធ្លាក់ចេញពីពានរង្វាន់FA Cup ក្រោមស្នាដៃរបស់Man United គឺជាទីដ្ឋភាពដែលមិនធ្លាប់មានឡើយក្រោមពេលស្ថិតនៅក្រោមការគ្រប់គ្រងរបស់មហាសេដ្ឋីរុស្សីលោកAbramovich។
ប្រភពជាច្រើនបានសរសេរថាគ្រូបង្វឹកអ៊ីតាលីលោកSarriកំពុងស្ថិតនៅក្រោមការសំពាធនៃការបណ្តេញចេញពីក្លឹបកាន់តែខ្លាំងឡើងក្រោយពេលដែលក្លឹបតែងតែបានបរាជ័យជាបន្តបន្ទាប់ហើយជឿជាក់ថាឧិកាសចុងក្រោយមួយរបស់លោកSarriគឺនៅក្នុងការប្រកួតដ៏សំខាន់មួយទៀតក្នុងវគ្គផ្តាច់ព្រ័ត្រពានCarabao Cupប៉ះនឹងក្រុមខ្លាំងមេឃខៀវMan Cityនាយប់ថ្ងៃអាទិត្យ។
ខណៈដែលក្លឹបកំពុងស្ថិតនៅក្នងភាពធ្លាក់ចុះនៃទំរង់លេងបែបនេះចំណែកឯប្រធានក្លឹបជនជាតិរុស្សីឯណោះវិញកាលពីថ្ងៃយប់ថ្ងៃអង្គារត្រូវបានគេដឹងថាបានចូលរួមក្នុងកម្មវិធីរាំអូប៉េរ៉ាមួយទៅវិញហាក់ដូចជាអត់មានអ្វីកើតឡើងប៉ុន្តែអ្វីដែលគួរតែដឹងនោះគឺថាទិដ្ឋាការរបស់លោកជាមួយនឹងអង់គ្លេសនោះគឺត្រូវបានរងបម្រាមតាំងតែពីឆ្នាំទៅមកម្ល៉េះ៕
ប្រែសម្រួល:Lee
បង្កើតគណនី Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី១ដុល្លារឡើងទៅ អាចឈ្នហ ៥ម៉ឺនដុល្លារ៕