ក្នុងការប្រកួតពានយូហ្វាឆាមពានលីកវគ្គ១៦ក្រុមចុងក្រោយ ដោយក្លិប អាតេ ម៉ាឌ្រីដ បានស្វាគមន៍ក្លិបជើងខ្លាំងអ៊ីតាលី ស៊េរី A អ៊ីតាលី ជើងទី១ ជាលទ្ធផល ក្លិបអ៊ីតាលីបានចាញ់ក្រុមជើងខ្លាំងអេស្ប៉ាញក្នុងលទ្ធផល 0-2 ។
ខាងក្រោមនេះដែរជា ៣ចំណុចដែលបញ្ជាក់ពីហេតុផលដែលក្លិប Juvenuts ចាញ់ Juventus ៖
៣. ក្លិប Juventus មិនធ្លាប់មានប្រវត្តិឈ្នះទៅលើ AT ក្នុងការប្រកួតពាននេះនោះទេ
ការប្រកួតដែឡធ្វើឡើងនៅ Wanda Metropolitano សម្រាប់ Juventus មិនដែលរំពឹងថាឈ្នះនោះទេ តែងតែបញ្ចប់ទៅដោយក្តីអស់សង្ឈឹម ជាពិសេសសម្រាប់ការប្រកួតយប់មិញតែម្តងដោយលទ្ធផលជារួមគឺបន្តចាញ់ដូចឆ្នាំ ២០១៤ សម្រាប់ជើងទី១ ។ អ្វីដែលក្រុមជើងខ្លាំងអ៊ីតាលី ត្រូវធ្វើ នៅពេលនេះ គឺរងចាំដុសខាត់វិញនៅជើងទី២ ក្នុងទឹកដីរបស់ខ្លួន នៅក្នុងខែមីនា ប៉ុន្តែបើយើងមើលពីប្រវត្តិឆ្នាំ ២០១៤ សម្រាប់ជើងទី២ ក្លិបយក្សអ៊ីតាលី បានត្រឹមតែស្មើ 0-0 ក្នុងទឹកដីរបស់ខ្លួន តែប៉ុណ្ណោះ។
២.ក្លិប AT វិលមកកាន់ទម្រង់លេងដ៏អស្ចារ្យវិញ
AT ការប្រកួតចុងក្រោយបានចាញ់ទៅលើក្លិប Real Madrid ដែលសបញ្ជាក់ថាក្រោមការដឹកនាំរបស់ Simeone នឹងផ្តល់ក្តីសង្ឈឹមជូន Juventus ប៉ុន្តែអ្វីមិនដូចការគិតឡើយ ។
ក្រុមជើងខ្លាំង AT បានវិលមករកការបង្ហាញទម្រង់លេងល្អសារជាថ្មី ដោយមិនអាចលុបនូវរឿងអតីតកាលបានឡើយ ពោលគឺប្រវត្តិចាស់ ដែលក្លិប AT បានយកឈ្នះទៅលើ Juventus ក្នុងទឹកដី។
ខ្សែបម្រើកណ្តាល Saul Niguez និង Rodrigo បានក្លាយជារនាំដ៏សំខាន់ ដែលធ្វើឲ្យ Juventus ធ្វើកិច្ចការមិនបានសម្រេចក្នុងរាត្រីយប់មិញ ។ ទោះបីជាមានសម្ពោធក្នុងការគាប់សង្កត់ពីគូប្រជែងក្តី ប៉ុន្តែកីឡាករសំខាន់របស់ AT បានសហការគ្នាយ៉ាងល្អបំផុតក្នុងការលេងនៅរាត្រីយប់មិញ ដោយឃើញលទ្ធផលមាស ជាផ្លូវការក្នុងទឹកដីរបស់ខ្លួន ដែលជាហេតុផលបង្អាកមហិច្ឆិតាចង់ឈ្នះរបស់ Ronaldo ។
៣.តំបន់ប្រយុទ្ធគ្មានបាល់លេង
គ្រូបង្វឹក Massimiliano Allegri បានទំនាក់ក្តីសង្ឈឹមទាំងមូលរបស់ខ្លួន ក្នុងការប្រកួតជាមួយក្រុមអាតេ ទៅលើកីឡាករបីរូប មាន Dybala, Mandzukic និង Ronaldo តែលទ្ធផលរួមមិនអាចធ្វើបាន។
ក្រុម Juventus យប់មិញនេះហាក់ដូចជាលេងមិនបានផលក្នុងតំបន់កណ្តាល ដោយមិនអាចប៉ះបាល់ចេញ នឹងឆ្លងកាត់បានពីក្រុម អាតេ បានឡើយ ដោយភាគច្រើនបាល់របស់គេលេងចេញតាមចំហៀង និងស្លាប ដែលពិបាកនឹងរកផលចំណេញ ក្នុងតំបន់ប្រយុទ្ធ ។
កង្វះនូវចលនាលេងក្នុងតំបន់កណ្តាលនេះ បានធ្វើឲ្យ Juventus បង្ខំចិត្តលេងនូវបាល់វែង តែកាន់តែគ្មានប្រសិទ្ធភាព ។ នេះវាកាន់តែធ្វើឲ្យ ក្តីប្រាថ្នា នឹងចង់បានរបស់ក្លិបសេះបង្កង់ កាន់តែជ្រុលខ្លួនទៅរកភាពបរាជ័យ មិនខុសពីប៉ុន្មានឆ្នាំមុនឡើយ ពេលជួប AT ក្នុងក្របខណ្ឌយូហ្វាឆាមពានលីគ។
បង្កើតគណនី Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី១ដុល្លារឡើងទៅ អាចឈ្នហ ៥ម៉ឺនដុល្លារ៕