ភ្នំពេញ៖ វាជារឿងអំណរសាទរមែនទែនសម្រាប់អ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជា ដែលឃើញគោព្រៃជំទង់របស់កម្ពុជា បានយកឈ្នះទៅក្រុមជម្រើសជាតិខ្លាលឿង ម៉ាឡេស៊ី ការប្រកួត AFF U22 LG CUP 2019 នារាត្រីយប់មិញ ដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក។
លទ្ធផល 1-0 ជាគ្រាប់បាល់កីឡាករខ្មែរអ៊ីស្លាម សេត រ៉ស៊ីប រកបាននៅនាទី ៦២ ដោយការស៊ុតហ្វ្រីហ្គិតបន្តក់ពីចម្ងាយប្រហែល ២៧ម៉ែត្រ នឹងជាគ្រាប់បាល់ជ័យជម្នះ មិនអាចកាត់ថ្លៃបានរបស់កម្ពុជា ។
ទោះបីជាលទ្ធផលល្អយ៉ាងដូច្នោះសម្រាប់ជើងទី១ រកបាន ៣ពិន្ទុនៅក្នុងពូល B មែនពិត ប៉ុន្តែនៅស្វាគមន៍ជើងខ្លាំងមីយ៉ាន់ម៉ា ជើងទី២ នាថ្ងៃស្អែក មួយប្រកួតទៀត ។
អ្វីដែលទស្សនិកជនបានឃើញ ហើយត្រូវបានគេលើកឡើងថា សម្រាប់ទម្រង់ប្រកួតរបស់កម្ពុជា នារាត្រីយប់មិញ ឃើញថាធ្វើបានល្អហើយត្រង់ចំណុចមួយជាមួយប្រព័ន្ធលេងនោះគឺ ភាពសាមគ្គីជាធ្លុងមួយ ដើម្បីស្វែងរកជ័យជម្នះជូនក្រុម ទាំងតំបន់ការពារ និងប្រព័ន្ធបម្រើជាដើម ប៉ុន្តែអ្វីដែលគេឃើញមួយចំណុចទៀត គឺកម្ពុជាបែរជាខ្វះអ្នកផ្តាច់ទីដ៏ល្អទៅវិញ ដោយមិនអាចឃើញថា កីឡាករណាមួយ មានសមត្ថភាពផ្តាច់ទីបាននៅឡើយ ។ ទោះបីជាយ៉ាងនេះក្តី ចំណុចខ្វះខាតនេះ ត្រូវបានគេរំពឹងថា អាចនឹងបង្ហាញរូបរាង ក្នុងការប្រកួតជាមួយ មីយ៉ាន់ម៉ា នាថ្ងៃស្អែកនេះ ៕
ប្រភពរូបភាព៖ Virak Chey
ទស្សនាគ្រាប់បាល់របស់កម្ពុជា ៖





