ក្រោយតោខៀវចាញ់បីសាចក្រហមកាលពីយប់មិញនេះបានធ្វើអោយកៅអីលោក Maurizio Sarri កាន់តែអង្គុយលែងនឹង ក្រោមក្រសែរភ្នែកអ្នកទស្សនា 40562នាក់ អ្នកគាំទ្រតោខៀវ Chelsea ស្រែកនិងច្រៀងពាក្យអសុរោះដល់លោក Sarri ដែលធ្វើអោយកាន់តែមានសំពាធធ្ងន់ធ្ងរមិនត្រឹមតែលោក Sarri ទេកីឡាករតោខៀវមួយចំនួនក៏ហាក់មានសំពាធផងដែរ ។

តោខៀវកំពុងចរចារជាមួយអតីតគ្រូបង្វិក Real Madrid លោក Zidane ដើម្បីជំនួសដំណែងលោក Sarri ក្រោយពីការចរចារលោក Zidane តម្រូវអោយតោខៀវបន្តកុងត្រាថ្មីជាមួយនិងកីឡាករ Eden Hazard និងកញ្ចប់ទឹកប្រាក់ 200 លានផោនសម្រាប់រុះរើកីឡាករ ។ ក្នុងនោះកីឡាករដែលស្ថិតក្នុងការប្រម៉ាញ់របស់ Zidane គឺមាន ៖
Isco
ខ្សែបំរើប្រយុទ្ធ 26 ឆ្នាំ សញ្ជាតិ អេស្ប៉ាញ បច្ចុប្បន្នលេងអោយ Real Madrid របស់អេស្ប៉ាញ
លេងអោយ Real Madrid តាំងពីឆ្នាំ 2013 ប្រកួត 172 ប្រកួត រកបាន 33 គ្រាប់
តំលៃខ្លួនប្រមាណ 70 លានផោន

Mauro Icardi
ខ្សែប្រយុទ្ធ 25 ឆ្នាំ សញ្ជាតិ អាហ្សង់ទីន បច្ចុប្បន្នលេងអោយក្លឹប INTER Milan របស់អីតាលី
លេងអោយ INTER Milan តាំងពីឆ្នាំ 2013 ប្រកួត 179 ប្រកួត រកបាន 109 គ្រាប់
តំលៃខ្លួនប្រមាណ 96 លានផោន

Kalidou Koulibaly
ខ្សែការពារកណ្តាល 27ឆ្នាំ សញ្ជាតិ បារាំង បច្ចុប្បន្នលេងអោយ Napoli របស់អីតាលី
លេងអោយ Napoli តាំងពីឆ្នាំ 2014
តំលៃខ្លូនប្រមាណ 90 លានផោន

Alex Telle
ខ្សែការពារខាងឆ្វេង 26ឆ្នាំ សញ្ជាតិ ប្រេស៊ីល បច្ចុប្បន្នលេងអោយ Porto របស់ព័រទុយហ្គាល់
លេងអោយ Porto តាំងពីឆ្នាំ 2016
តំលៃខ្លួនប្រមាណ 35 លានផោន

ទោះជាយ៉ាងណាកីឡាករទាំង 4 រូបនេះសរុបជាទឹកប្រាក់រហូតដល់ 291លានផោនលើសពីទឹកប្រាក់ដែល Zidane ត្រូវការ ដូចនេះតោខៀវត្រូវលក់កីឡាករមួយចំនួនដែលអាចស្មើរនឹងទឹកប្រាក់ 91លានផោន ដែលអាចជា Hudson-odoi, Marcos Alonso, Willian, Pedro ជាដើម ។

លោក Zidane បានលើកឡើងថា កីឡាករដែលគិតថាមិនមានចំណាប់អារម្មណ៍ជាមួយតោខៀវអាចចាកចេញបាន យ៉ាងណាមិចលោកនៅមិនទាន់ក្លាយជាគ្រូបង្វិករបស់តោខៀវ Chelsea នៅឡើយទេ ហើយលោកក៏មិនទាន់រំពឹងថានឹងអាចដែរ ក៏ព្រោះការងាររបស់គ្រូបង្វិកចាស់លោក Sarri នៅបន្តនៅឡើយ ខណះពេលលោក Sarri ត្រូវមានភារៈកិច្ចធ្ងន់ៗបន្ថែមទៀត ដោយត្រូវជួបជាមួយ Spur ក្នុងក្របខណ្ឌ EPL(English Premiere League) និងជួបជាមួយ Manchester City ក្នុងក្របខណ្ឌ Carabao Cup វគ្គផ្តាច់ព្រ័ត្រ បើ2ប្រកួតនេះលោកធ្វើមិនបានល្អទេ ពិតណាស់តំណែងរបស់លោកនិងមិនរក្សាបានទេ ៕
ប្រភព៖ The Sun
បង្កើតគណនី Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី១ដុល្លារឡើងទៅអាចឈ្នះ ៥ម៉ឺនដុល្លារ៕