ភ្នក់ងារកីឡាករនិងក៏ជាឪពុករបស់កំពូលខ្សែប្រយុទ្ធថ្លៃបំផុតលើលោក Neymar កាលពីថ្មីៗនេះបានចេញមកអះអាងសាជាថ្មីថាបច្ចុប្បន្នកីឡាកររូបនេះគឺសប្បាយចិត្តខ្លាំងបំផុតនៅលេងជាមួយនឹង PSG ស្របពេលព័ត៌មាននៃការផ្លាស់ទៅលេងជាមួយនឹងក្លឹបផ្សេងចេះតែកើតមាន។
លោក Neymar Sr ដែលត្រូវជាឪពុករូបនេះបាននិយាយទាំងអស់សំណើចថាអនាគតរបស់Neymarគឺមិនអាចទស្សទាយបានឡើយដោយសារតែនេះគឺជាពិភពបាល់ទាត់អ្វីៗគឺអាចកើតឡើងគ្រប់ពេលប៉ុន្តែជឿជាក់ថាការវិលត្រឡប់ទៅកាន់Barcelonaវិញគឺជារឿងដែលមិនអាចទៅរួចដាច់ខាត។
គួរបញ្ជាក់ថាកីឡាករដែលបានចាកចេញពីក្លឹប Barcelona កាលពីឆ្នាំ២០១៧ក្នុងតម្លៃខ្លួនជិត ២០០ លានផោនរូបនេះត្រូវបានសារព័ត៌មានជាច្រើនបានចុះផ្សាយថាកំពុងត្រូវបានទាក់ទងដោយក្លឹបធំៗនៅអ៊ឺរ៉ុបដូចជា Real Madrid ជាដើមហើយក្នុងនោះដែរ Man United ក៏ថែមទាំងបានត្រៀមកញ្ចប់លុយរហូតទៅដល់ ២៦២ លានផោនដើម្បីធ្វើការចចារជាមួយនឹងPSGផង៕
ប្រែសម្រួល:Lee
បង្កើតគណនី Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី១ដុល្លារឡើងទៅអាចឈ្នះ ៥ម៉ឺនដុល្លារ៕