គ្រូ Juventus អះអាងថាអាចនឹងស្វែងរកគ្រាប់បាល់បានពេលប្រកួតជាមួយ Atletico Madrid

0

គ្រូបង្វឹក Massimiliano Allegri បានជឿជាក់ថា ក្រុម juventus របស់លោកអាចនឹងស្វែងរកគ្រាប់បាល់បាន ក្នុងការប្រកួតពាន ១៦ក្រុមចុងក្រោយ Champions League ជាមួយក្រុម Atletico Madrid ។​
ក្រុមកំពូលរបស់អ៊ីតាលីនឹង​ធ្វើដំណើរទៅកាន់ពហុកីឡដ្ឋាន Wanda Metropolitano ដែលជាពហុកីឡដ្ឋាន Atletico Madrid នាថ្ងៃពុធ សប្តាហ៍ក្រោយ ក្នុងនោះគ្រូបង្វឹកបានសម្តែងនូវជំហររឹងមាំផងដែរ​។
លោក Massimiliano Allegri បានជឿជាក់ថា ក្រុមរបស់គាត់អាចចនឹងស្វែងរកគ្រាប់បាល់បាន ប៉ុន្តែ​នៅតែប្រយ័ត្នខ្ពស់ព្រោះថាក្រុមនេះ តែងតែឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ ក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ។
ថ្លែងក្រោយយកឈ្នះក្រុម Frosinone យប់មិញក្នុងលទ្ធផល 3-0 នោះ គ្រូ juventus បាននិយាយថា ក្រុមនោះ​គឺទម្រង់លេងបានល្អ ប៉ុន្តែ​លេងខ្លាំង បានតែក្នុងទឹកដីខ្លួន ហើយក៏ជាក្រុមដែលមានលទ្ធផលល្អក្នុងឆ្នាំមុនៗនៅទ្វីបអឺរ៉ុប ។
លោកបានបន្ថែមថា រឿងដំបូងដែលយើងត្រូវធ្វើគឺ ត្រូវស្វែងរកគ្រាប់បាល់មួយ ជាមួយក្រុម ម៉ាឌ្រីដ ហើយការស៊ុតបាល់បញ្ចូលទីនៅទឹកដីអេស្ប៉ាញ វានឹងក្លាយ​ជាការសម្រេចចិត្តជាមួយសមត្ថភាពរបស់យើង៕
ចុចទីនេះដើម្បីចុះឈ្មោះ Free ជាមួយ Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរសបែបលេងចាប់ពី​១ដុល្លារឡើងទៅឈ្នះ៥ម៉ឺនដុល្លារ៕