កូរ៉េខាងត្បូងចុះហត្ថលេខាពង្រឹងភាពជាដៃគូ​ជាមួយនឹងក្លឹបយក្សអាល្លឺម៉ង់

0

ក្រុមម្ចាស់ជើងឯកចាស់ Bundesliga ក្រុម Bayern Munich បានប្រកាសពីភាពជាដៃគូជាមួយសមាគមបាល់ទាត់កូរ៉េខាងត្បូង​កាលពីថ្ងៃចន្ទក្រោយពីបានចុះកិច្ចព្រមព្រៀងជាមួយសមាគមបាល់ទាត់ជប៉ុនកាលពីខែឧសភាឆ្នាំមុន។

ប្រធានក្លឹប Bayern លោក Karl-Heinz Rummeniggeបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា”កូរ៉េខាងត្បូងមានទេពកោសល្យដ៏អស្ចារ្យ​ក្នុងវិស័យបាល់ទាត់ជាពិសេសថ្នាលយុវជន។

ការសហការគ្នានេះនឹងអាចផ្តល់ជូននូវកម្មវិធីសម្រាប់កីឡាករ​និងគ្រូបង្វឹកហើយក៏រួមបញ្ចូលទាំងការប្រកួតមិត្តភាពរវាងក្រុមយុវជនឱកាសផ្លាស់ប្តូរបទពិសោធ​និងការផ្តល់ទីតាំងសម្រាប់ជំរំហ្វឹកហាត់ផង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍លើសនេះទៀតនោះគឺថាក្លឹបយក្សអាល្លឺម៉ង់Bayern មានសាលាបាល់ទាត់ចំនួន៥មកហើយនៅក្នុងប្រទេសថៃជប៉ុននិងចិន៕

ប្រែសម្រួល: Lee