ក្លិប Manchester United បានបញ្ជាក់កាលពីថ្ងៃចន្ទថា Ashley Young បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាផ្លូវការហើយដែលនឹងធ្វើឱ្យគាត់បន្តស្នាក់នៅជាមួយ Old Trafford រហូតដល់ចុងខែមិថុនាឆ្នាំ២០២០។

កីឡាករវ័យ៣៣ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹបពី Aston Villa កាលពីឆ្នាំ២០១១ នឹងស្នាក់នៅទីនេះបាន៩រដូវកាល។Youngរកគ្រាប់បាល់បានសរុប១៧គ្រាប់ក្នុង២២៧ប្រកួតនិងឈ្នះពាន Premier League មួយ Europa League FA Cup និង League Cupមួយផងដែរ។

ក្នុងអំឡុងពេលរបស់គាត់នៅឯទឹកដី Old Trafford កីឡាករនេះបានប្តូរជំនាញពីខ្សែបម្រើស្លាបទៅជាខ្សែការពារដ៏រឹងមាំមួយនិងដើរតួនាទីនៅស្លាបឆ្វេងសម្រាប់ជម្រើសជាតិអង់គ្លេសសម្រាប់យុទ្ធនាការនៃការប្រកួត World Cup ដែលទទួលបានជោគជ័យនៅក្នុងប្រទេសរុស្ស៊ីកាលពីរដូវក្តៅមុន៕
ប្រែសម្រួល: Lee
