កីឡាករអន្តរជាតិអាល្លឺម៉ង់វ័យ២៨ឆ្នាំAndre Schurrleដែលកំពុងលេងឲ្យFulhamក្នុងលក្ខណ្ឌខ្ចីជើងរយៈពេល២ឆ្នាំនោះអាចជួយក្លឹបអង់គ្លេសនេះរកគ្រាប់បាល់បាន៦គ្រាប់មកហើយប៉ុន្តែទំនងហាក់មិនអាចជួយFulhamឲ្យចេញឆ្ងាយពីតំបន់ដែលត្រូវគេកាត់ចោលនារដូវកាលក្រោយឡើយ។
អតីតកីឡាកររបស់ក្លឹបតោខៀវChelseaនិងបច្ចុប្បន្នមានឈ្មោះជាកីឡាករអចិន្ត្រៃយ៍របស់ក្លឹបអាល្លឺម៉ង់Borussia Dortmundរូបនេះបាននិយាយថារូបគេនឹងមិនបន្តលេងជាមួយនឹងក្លឹបFulhamឡើយប្រសិនបើក្លឹបនឹងត្រូវកាត់ចេញពីលីកកំពូលអង់គ្លេសនារដូវកាលក្រោយនោះ។
Fulhamបច្ចុប្បន្នស្ថិតនៅបាតតារាងជាមួយនឹងCardiffនិងHuddersfieldដែលមានតែ១៧ពិន្ទុហើយ៤ប្រកួតខាងមុខក្រុមនឹងត្រូវប៉ះក្រុមខ្លាំងៗដូចជាMan United, Chelsea, LiverpoolនិងMan Cityផង៕
ប្រែសម្រួល:Lee
ចុចចុះឈ្មោះ Free ជាមួយ win2888 ដោយមានការលេងភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី១ដុល្លារឡើងទៅ អាចឈ្នះ ៥ម៉ឺនដុល្លារ៕