គ្រូបង្វឹកកាំភ្លើងធំArsenalលោកUnai Emeryត្រូវបានគេជឿជាក់ថាមានបំណងចង់នាំយកកីឡាករយ៉ាងហោចណាស់៥នាក់ទៀតមកពង្រឹងក្លឹបនៅរដូវកាលក្រោយប៉ុន្តែផែនការនេះនឹងត្រូវលប់ចោលទៅវិញប្រសិនបើក្លឹបមិនអាចមានសិទ្ធិក្នុងការចូលរួមប្រកួតChampion Leagueនារដូវកាលក្រោយ។
នេះមានន័យថាប្រសិនបើEmeryមិនអាចដឹកនាំក្លឹបយកTop4ក្នុងក្របខណ្ឌអង់គ្លេសរដូវកាលនេះបានទេមានន័យថាក្លឹបនឹងមិនទំលាក់កញ្ចប់លុយដ៏ច្រើនឡើយសម្រាប់ទិញកីឡាករបន្ថែមដោយក្នុងនោះក្លឹបនឹងទំលាក់កញ្ចប់លុយតែប្រមាណជា៤០លានផោនប៉ុណ្ណោះសម្រាប់លោកEmeryធ្វើការដោះដូរកីឡាករ។
បច្ចុប្បន្នArsenalធ្លាក់ទៅលេខរៀងទី៦មាន៤៧ពិន្ទុឈរពីក្រោយក្រុមបិសាចក្រហមMan Unitedតែមួយពិន្ទុនិងក្រុមលេខ៤បណ្តោះអាសន្នតោខៀវChelseaដែលមាន៥០ពិន្ទុក្នុងដៃហាក់បីដូចជានៅសេសសល់ឧិកាសល្អគួរសមដែរ៕
ប្រែសម្រួល:Mr Lee