Ronaldo កំពុងអន្ទងអតីតមិត្តរួមក្រុម Real Madrid មកលេងនៅ Juventus

0

Cristiano Ronaldo បានព្យាយាមអន្ទង​កីឡាករ James Rodriguez ឲ្យចូលរួមលេង​ជាមួយក្លិប Juventus ដែលបញ្ចប់នារដូវកាលនេះ​។
ប្រភពព័ត៌មាន Marca បានផ្សាយឲ្យដឹងថា Ronaldo បានព្យាយាមបញ្ចុះបញ្ចូលកីឡាករសញ្ជាតិកូឡ៊ុំប៊ី ឲ្យផ្លាស់ទៅលេងនៅក្រុង Turin ហើយក៏បាន និយាយជាមួយអតីតមិត្តរួមក្រុមរូបនេះ​ រួចរាល់ហើយ។
Rodriguez កំពុងស្ថិតក្នុងរដូវកាលខ្ចីជើង​ឆ្នាំទី​២ ដែលកំពុងលេង​ជាមួយ Bayern Munich ហើយក៏កំពុងព្យាយាមយ៉ាងខ្លាំង ដើម្បីបង្កើនទម្រង់លេង របស់ខ្លួនឡើងវិញ ។
រូបគេអាចនឹងចាកចេញពី Bernabeu ជាលក្ខណៈផ្លូវការ ដោយសារតែមានក្លិបពីរធំៗកំពុងទាក់ទង ក្នុងនោះមាន Arsenal និង Tottenham សុទ្ធតែមានទំនាក់ទំនងចង់បាន។​
ប៉ុន្តែមើលទៅហាក់ដូចជា Ronaldo មានឥទ្ធិពលច្រើនបន្តិច ក្នុងការព្យាយាមណាត់ជួបការជួបជុំ ជាមួយកីឡាករអាយុ ២៧ឆ្នាំ ដើម្បីបន្ថែម​ អាវុធ ឲ្យកាន់តែខ្លាំង នៅលើទីលាន Juventus ។​
ដោយឡែកព័ត៌មានចុងក្រោយថា Rodriguez មិនចង់វិលត្រលប់ទៅលេង​លើទីលាន ក្លិបយក្ស​អាល្លឺម៉ង់វិញនោះទេ បើទោះបីជា ក្លិបនេះ មានទំនោល ចង់ដាច់ទិញផ្តាច់ក៏ដោយនោះ ៕
ចុចចុះឈ្មោះ Free ជាមួយ win2888 ដោយមានការភ្នាល់បាល់សំបូរបែប លេងចាប់ពី​១ដុល្លារឡើងទៅ ដោយអាចឈ្នះ ៥ម៉ឺនដុល្លារ ៕