ក្រសួងបរិស្ថានសូមជូនដំណឹងដល់សាធារណជនអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងរាជធានីភ្នំពេញចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ ផ្អែកតាមលទ្ធផលត្រួតពិនិត្យបង្ហាញថា គុណភាពខ្យល់នៅក្នុងរាជធានីភ្នំពេញមានកម្រិតល្អប្រសើរ។
ក្រសួងបរិស្ថានសូមគូសបញ្ជាក់ថារហូតមកទល់ពេលនេះ គុណភាពខ្យល់នៅប្រទេសកម្ពជាមិនមានផលប៉ញពាល់ណាមួយពីឥទ្ធិពលដែលកើតនៅប្រទេសជិតខាងទេ។ គុណភាពខ្យល់នៅប្រទេសកម្ពុជាមានគុណភាពល្អ ហើយភាគល្អិតនៅក្នុងខ្យល់ធម្មតាមិនមានការព្រួយបារម្ភឡើយ។ មន្ត្រីជំនាញក្រសួងបរិស្ថានបានធ្វើការតាមដានជាប្រចាំ និងធ្វើការវាយតម្លៃរៀងរាល់ ២៤ម៉ោងម្តង ដើម្បីតាមដានគុណភាពខ្យល់។ ក្រសួងបរិស្ថានសូមអំពាវនាវដល់បងប្អូនកុំមានការព្រួយបារម្ភអ្វីឡើយ ហើយក្រសួងនឹងផ្តល់ព័ត៌មានជាប្រចាំ ប្រសិនបើមានបញ្ហាអ្វីមួយគួរកត់សម្គាល់ពាក់ព័ន្ធនឹងគុណភាពខ្យល់នេះ។