មេធំ Lyon ចាប់អារម្មណ៍លើ Olivier Giroud នាំទៅកាន់លីគកំពូលបារាំង​

0

លោក Jean-Michel Aulas មេធំរបស់ក្លិប Lyon បានបង្ហើបឲ្យដឹងថា កំពុងចាប់អារម្មណ៍យ៉ាងខ្លាំង​ទៅលើកីឡាករ Olivier Giroud ដើម្បីនាំមក កាន់លីគកំពូលរបស់បារាំង ។​
ខ្សែប្រយុទ្ធចាស់វស្សារបស់តោខៀវ Giroud បានព្យាយាម​វិវត្តន៍ខ្លួន ធ្វើយ៉ាងណា​ឲ្យជាប់ជាកីឡាករ ១១ នាក់ដំបូង Stamford Bridge ក្រោយចាកចេញពីទឹកដី កាំភ្លើងធំកាលពីឆ្នាំទៅ ហើយក៏កំពុងប្រឈមទៅក្នុងស្ថានទាល់ច្រកម្តងទៀត ក្រោយការមកដល់របស់ Gonzalo Higuain ។​
មេធំរបស់តោបារាំង​ខាងលើ បានលើកឡើងថា ខ្ញុំធ្លាប់សុបិនថា​មានគាត់តាំងពីរដូវកាលមុន ហើយក៏បានខលទៅកាន់ Arsene Wenger ពាក់ព័ន្ធ ព័ត៌មានជាច្រើនផងដែរ ។ លោកបន្តថា យើងមានកីឡាករជួរមុខ​សំខាន់ៗច្រើន ប៉ុន្តែបើមាននរណាម្នាក់ចាកចេញ Giroud នឹងក្លាយជា​ទីចាប់អារ ម្មណ៍របស់យើង​៕
ចុចទីនេះចុះឈ្មោះ Free ជាមួយ win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី​១ដុល្លារឡើងទៅ៕