Solskjaer ចង់ឈ្នះពានមិនត្រឹមតែ​តំណែង ៤ក្រុមចុងក្រោយនោះទេ

0

គ្រូចាំផ្ទះរបស់បិសាចក្រហម Ole Gunnar Solskjaer បានទទួចថា គាត់ចង់ឈ្នះពាន មិនត្រឹមតែចង់បញ្ចប់លទ្ធផល ៤ក្រុមចុងក្រោយនោះទេ ។​
ក្រោយចូលកាន់កាប់តំណែង​ជំនួស Jose Mourinho មក គ្រូបង្វឹកសញ្ជាតិ ន័រវ៉េ រូបនេះ បានជួយឲ្យក្រុមឈ្នះ ចំនួន ៨លើក គួរ​ឲ្យស្ញប់ស្ងែង​មែនទែន ដែលកំពុងធ្វើឲ្យក្រុមអាច​ដណ្តើមតំណែង ៤ក្រុមចុងក្រោយបាន ដោយបច្ចុប្បន្ន បានចាញ់ក្រុមលេខរៀងទី៤ តោខៀវ តែបីពិន្ទុប៉ុណ្ណោះ ។​
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត បិសាចក្រហម នៅតែបន្តលេងពាន Champions League និង FA Cup ។
គ្រូបង្វឹកបិសាចក្រហមរូបនេះ បានបន្តថា យើងធ្លាប់ទទួលពាន Champions League យើងធ្លាប់ទទួលបានពាន FA Cup យើងមិនអាចនិយាយត្រឹម តែតំណែង ៤ក្រុមចុងក្រោយនៅលើតារាងនោះទេ ។​ លោកថា យើង​កំពុងតែសម្លឹងមើលថា យើង​អាចឈ្នះពានអ្វីនៅក្នុង ឆ្នាំនេះ ហើយខ្ញុំគិតថាយើងអាចឈ្នះរាល់ការប្រកួត​រហូត​។
គ្រូបង្វឹករូបនេះបានបន្តថា Premier League ក៏តែងតែជាគោលដៅ​ដ៏សំខាន់របស់បិសាចក្រហម ទោះបីជាបច្ចុប្បន្នចាញ់ពិន្ទុរបស់ ហង្សក្រហម Liverpool រហូតដល់ទៅ ១៦ពិន្ទុក៏ដោយ ៕
ចុចចុះឈ្មោះ Free ទីនេះជាមួយ Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែប លេងចាប់ពី​១ដុល្លារឡើងទៅ៕