មិនធម្មតាទេ!ប្រទេសបារ៉ែនចំណាយយន្តហោះប៊ូអ៊ីងមួយគ្រឿងចោលក្នុងទឹកសមុទ្រជាផ្នែកមួយនៃឧទ្យានជាតិក្រោមទឹករបស់ខ្លួន

0

ប្រទេសបារ៉ែនដែលជាប្រទេសឈូងសមុទ្រពែរកំពុងសង្ឃឹមថានឹងទាក់ទាញអ្នកមុជទឹកពីទូទាំងពិភពលោកតាមរយៈការដំណើរការសួនកម្សាន្តក្រោមទឹកមួយថ្មីដែលជាកន្លែងមុជទឹកដែលមានទំហំរហូតដល់ទៅ១០០០០០ម៉ែត្រការ៉េដែលមានលក្ខណៈពិសេសមួយចំនួន។

អ្វីដែលគួរចាប់អារម្មណ៍បំផុតនៅក្នុងសួនកំសាន្តក្រោមទឹកមួយនេះគឺអ្នកគ្រប់គ្រងគម្រោងបានចំណាយយន្តហោះប្រភេទប៊ូអ៊ីង747ដែលមានប្រវែង៧០ម៉ែត្រ។ទោះបីជាយ៉ាងណាក្តីការដាក់យន្តហោះប៊ូអ៊ីងចូលទៅក្នុងជម្រៅសមុទ្រដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ដូចដែរបារ៉ែនកំពុងធ្វើនេះមិនមែនជាលើកទី១ឡើយដែលបានកើតឡើង។

កាលពីឆ្នាំ១៩៩៣អាមេរិកនៅរដ្ឋMiamiបានដាក់យន្តហោះប៊ូអ៊ីង៧២៧ប៉ុន្តែក្រោយមកវាត្រូវរងការបំផ្លិចបំផ្លាញដោយសារព្យុះGordonនាឆ្នាំ១៩៩៥។យន្តហោះប៊ូអ៊ីង៧២៧មួយគ្រឿងផ្សេងទៀតត្រូវបានដាក់ចូលទៅក្នុងសមុទ្រដែរនៅរដ្ឋIllinoisនាទសវត្សឆ្នាំ១៩៩០ហើយវានៅតែជាកន្លែងមុជទឹកដ៏ពេញនិយមបំផុតមួយនៅឡើយមកដល់សព្វថ្ងៃ៕

ប្រែសម្រួល:Mr Lee