DJ Nana ដែលមានឈ្មោះពិតថា នាង សុវ៉ាតនា បានចូលរោងការសិរីមង្គល ជាមួយនឹងគូដណ្តឹងមិនមែនជាអ្នកសិល្បៈ លោក ហាក់ បញ្ញារ័ត្ន ក្នុងស្ថានភាពមិនប្រកូកប្រកាសជាសាធារណៈ ហើយអ្វីដែលកាន់តែពិសេសនោះគឺមិនមានគ្រឿងស្រឹវឹងទទួលភ្ញៀវឡើយ។
ការរៀបចំតុបតែងពិធី គឺមានភាពស្រស់ស្អាតប្រណីត ធ្វើឡើង នៅឯមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ គឺអគារជាប់គ្នាគឺ (អគារ K+L) នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ។
នៅក្នុងកម្មវិធីមង្គលការរបស់ DJ Nana បានបញ្ជាក់នៅក្នុងធៀបការយ៉ាងច្បាស់ថា នឹងមិនមានពិសារគ្រឿងស្រវឹងឡើយ នៅក្នុងកម្មវិធី ពិធីការរបស់នាងឡើយ។
គួរបញ្ជាក់ផងដែរថា ក្រៅពីតំណែងជាពិធីការិនីតាមទូរទស្សន៍ និងវិទ្យុ មហាជនជាច្រើន ស្គាល់នាងតាមរយៈវីដេអូ ផ្តល់ចំណេះដឹងជាច្រើន ដូចជាការពិភាក្សា ការជម្រុញទឹកចិត្តមនុស្សឲ្យមានភាពក្លាហ៊ាន និងជាពិសេសនោះ គឺផ្តល់ជាទ្រឹស្តីក្នុងរឿងស្នេហា ៕






