ភ្នំពេញ៖ លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានលើកឡើងថានគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបន្តចុះអនុវត្តន៍បទល្មើសចរាចរជាពិសេសឃាត់រថយន្តធុនធំចូលក្រុងខុសម៉ោងបានជាង២សប្តាហ៍ហើយមកទល់ពេលនេះឃាត់បាន១៥៤គ្រឿង។
លោក ស ថេត បញ្ជាក់តាមហ្វេសប៊ុកនៅថ្ងៃទី២៣ មករានេះថា”ជាលទ្ធផល សង្កេតឃើញថាបានកាត់បន្ថយរថយន្តធុនធំចូលក្រុងខុសម៉ោងគួរអោយកត់សម្តាល់ ហើយសូមអំពាវនាវអោយក្រុមហ៊ុនដែលមានរថយន្តធុនធំទាំងអស់ គោរពការច្បាប់ចរាចរ និងការណែនាំរបស់សាលារាជធានីភ្នំពេញ”៕