បិសាចក្រហម​ត្រូវការ​កីឡាករពីរូបដ៏សំខាន់ក្នុងខែមករានេះ

0

របាយការណ៍គេហទំព័រ sportskeeda បានចុះផ្សាយថា បិសាចក្រហមនៅត្រូវការ​ កីឡាករ​ចំនួន ២រូបថែមទៀត ក្នុងទីផ្សារដោះដូរកីឡាករក្នុងខែ មករា​ នេះ ។​
អ្វីដែលត្រូវការចាំបាច់បំផុតនៅទីនេះ របស់បិសាចក្រហមគឺខ្សែការពារ និងខ្សែប្រយុទ្ធដ៏ម៉ាំទាំ ។​
តាមព័ត៌មានចុងក្រោយបានបញ្ជាក់ថា បិសាចក្រហម​ចាប់អារម្មណ៍ទៅលើ ខ្សែប្រយុទ្ធ Ivan Perisic (Inter Milan) ដែលជួយឲ្យក្រូអាត ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ​ជាមួយបារាំង World Cup 2018 ។ សម្រាប់បិសាចក្រហម​កំពុងតែខ្វះខាតនូវកីឡាករដែលបង្កើតឱកាស​គ្រាប់បាល់ ដ៏វៃឆ្លាត ដូចនេះ កីឡាករ​អាយុ ២៩ឆ្នាំ អាចនឹងក្លាយជាជម្រើសដ៏ល្អ​ដើម្បីដោះស្រាយតំបន់ខាងមុខ ។​

នៅខ្សែការពារមួយរូបទៀត ដែលបិសាចក្រហមកំពុងពិចារណាចង់បាននោះគឺកីឡាករ Diego Godin (Atletico Madrid) ដែលជាកីឡាករខ្សែការពារ ចាស់វស្សាស្ថិតក្នុងលំដាប់ពិភពលោក ហើយក៏ជាខ្សែការពារកណ្តាលដ៏វៃឆ្លាត ហើយក៏ជាជម្រើសដ៏ល្អសម្រាប់ បិសាចក្រហម ដែលកំពុងខ្វះខាតកីឡាករក្នុងតំបន់កណ្តាលនេះ ។ កីឡាករ​អាយុ ៣២ឆ្នាំនេះ មានបទពិសោធន៍ លើទីលានអឺរ៉ុបរាប់ភ្លេច នឹងជា​ជម្រើសដ៏ល្អសម្រាប់បិសាចក្រហមក្នុងទីផ្សារដោះដូរខាងមុខ៕

ចុចទីនេះដើម្បីចុឈ្មោះ Free លេង​ជាមួយ Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី១ដុល្លារឡើងទៅ ៕