Spurs សង្ឈឹមថា Son Heung-min នឹងក្លាយស្តេចកីឡាករបាល់ទាត់តំបន់អាស៊ី

0

ក្រុងឡុងដ៍: Sonនឹងមិនមានពន្លឺចែងចាំងសម្រាប់ក្រុម Tottenham Hotspur ទៀតទេក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈពេលដែល Son Heung-min នឹងក្លាយជាអ្នកតំណាងឱ្យកូរ៉េខាងត្បូងនៅ Asian Cup ឆ្នាំ 2019 ។

“Son” បានធ្វើដំណើរទៅកាន់ អារ៉ាប់រួមសម្រាប់ការប្រកួត បន្ទាប់ពីរងការបរាជ័យកាលពីថ្ងៃអាទិត្យ ដោយពិន្ទុរ 1-0 ជាមួយManchester United នៅ Wembley ។

កំលោះសង្ហាជនជាតិកូរ៉េរូបនេះនឹងចូលរួមជាមួយក្រុមកូរ៉េខាងត្បូងរបស់គេ ដើម្បីប្រកួតជាមួយប្រទេសចិននៅថ្ងៃពុធហើយប្រហែលជាខកខានការប្រកួតប្រាំលើកបន្ថែមទៀតជាមួយ Spurs ប្រសិនបើក្រុមកូរ៉េធ្វើដំណើរទៅវគ្គផ្តាច់ព្រ័ត្រនៅអាប៊ូដាប៊ី។

មួយរយៈចុងក្រោយនេះកីឡាករ Son បានស្ថិតក្នុងស្ថានភាពដ៏ល្អចាប់តាំងពីពាក់កណ្តាលខែធ្នូមកដោយបានរកគ្រាប់បាល់ចំនួន 9 គ្រាប់និងបោះបាល់ជំនួយ 6 ដងក្នុងការបង្ហាញខ្លួន 11 លើកចុងក្រោយរបស់គាត់នៅក្លឹប។

ក្រុម Spurs បានគិតថាកីឡាកររបស់ខ្លួន(Son)អាចនឹងបន្តការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍របស់គេនៅអេមីរ៉ាតអារ៉ាប់រួមជាជាងការប្រកួតក្របខ័ណ្ឌ Premier League ហើយសង្ឃឹមថាក្រោយការប្រកួតគាត់នឹងក្លាយជាស្តេចនៃកីឡាបាល់ទាត់អាស៊ី។