ភ្នំពេញ៖ បើយោងតាមគេហទំព័រ ភ្នំពេញក្រោន បានលើកឡើងថា មានកីឡាករបីរូបរបស់ខ្លួន ដែលមិនបានចូលរួមប្រកួត Leo Pre-Season Cup 2019 នៅក្នុងប្រទេសថៃ ដោយសារតែមានបញ្ហារបួសរយៈពេលវែង ។
កីឡាករបីរូបដែលមិនបានទៅលេងក្នុងការប្រកួតនៅប្រទេសថៃជាមួយមិត្តរួមក្រុមនោះគឺកីឡាករជា ច័ន្ទដារ៉ា កីឡាករម៉ៅ ពិសិដ្ឋ និងកីឡាករស៊ាន ភីសារ ដោយសារតែពួកគេមានបញ្ហារបួសជង្គង់កំឡុងពេលហ្វឹកហាត់ ។
គេហទំព័រដដែលបានចុះផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នេះថា កីឡាករទាំងបីរូបនេះអាចនឹងអវត្តមាននៅលើទីលានរយៈពេលយូរ ព្រោះពួកគេត្រូវកាពេលវេលាដើម្បីឲ្យរបួសមានភាពប្រសើរឡើងជាលំដាប់ ៕


