ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា កម្ពុជានឹងចុះត្រជាក់លើកទី២ ចាប់ពីថ្ងៃទី២៥-២៧ ខែមករា ឆ្នាំ២០១៩ខាងមុខនេះ ដូច្នេះប្រជាពលរដ្ឋ ពិសេសវីរកងទ័ពដែលឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ប្រុងប្រយ័ត្នចំពោះការចុះត្រជាក់ ។
សេចក្តីជូនដំណឹងរបស់ក្រសួងនៅថ្ងៃ១៧ មករានេះ បានឲ្យដឹងថា លក្ខណៈបែបនេះ នឹងបង្កឲ្យអាកាសធាតុនៅកម្ពុជា ចុះត្រជាក់ជាថ្មីម្តងទៀត ជាពិសេសនៅតំបន់ជួរភ្នំខេត្តមណ្ឌលគិរី និងខេត្តព្រះវិហារ ដែលសីតុណ្ហភាពអប្បបរមា អាចនឹងធ្លាក់ចុះមកនៅក្នុងរង្វង់១-១៩អង្សាសេ៕