សម្តេចតេជោអំពាវនាវចូលរួមគ្នាបោះឆ្នោតគាំទ្រ កីឡាការិនី កែវ ឡេង ជាប់​ក្នុង​កម្មវិធី​អត្តពលិក​ឆ្នើម​តំណាង​ឲ្យ​កីឡា​ប៉េតង់​ពិភពលោក​

0

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី៣ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែនបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់រួមគ្នាបោះឆ្នោតគាំទ្រ វីរៈកីឡាការិនី កីឡាប៉េតង់កម្ពុជា កែវ ឡេង ឲ្យ​ជាប់​ក្នុង​កម្មវិធី​អត្តពលិក​ឆ្នើម​តំណាង​ឲ្យ​កីឡា​ប៉េតង់​ពិភពលោក​ ។
ការ​បោះឆ្នោត​ក្នុង​ជុំ​ទី១​​នឹង​ធ្វើ​រហូត​ដល់​ថ្ងៃ​ទី១៥​ ខែ​មករា​ ឆ្នាំ​២០១៩​​ដើម្បី​ជ្រើស​រើស​យក​​​១០​នាក់​​ចុង​ក្រោយ​បន្ត​​​ទៅ​​​វគ្គ​ទី២​​ដែល​ជាជុំ​ផ្តាច់​ព្រ័ត្រ​ហើយ​ធ្វើ​ការ​បោះឆ្នោត​ជា​បន្ត​ទៀត​សម្រេច​ប្រកាស​អ្នក​ឈ្នះ​ថ្ងៃ​ទី៣១​ ខែ​មករានេះតែម្ដង៕