អាជ្ញាធរចុះបិទមន្ទីរពេទ្យវ៉ិចតូរៀ ក្រោយបង្ខំស្រីម្នាក់ឲ្យវះកាត់ជម្រិតទារលុ២០០០ដុល្លារ

0
ភ្នំពេញ៖ នៅរសៀលថ្ងៃទី ១៤ ខែ មករា នេះ អាជ្ញាធរបានដឹកនាំកម្លាំងចុះបិទទីតាំងមន្ទីរពេទ្យវ៉ិចតូរៀ ក្រោយបង្ខំស្រីម្នាក់ឲ្យវះកាត់ហើយជម្រិតទារលុ២០០០ដុល្លារ។
ប្រវត្តិរឿង ៖
ភ្នំពេញ​៖ក្រុមគ្រូពេទ្យនៃមន្ទីពេទ្យវ៉ិចតូរៀបានបង្ខំស្រ្តីម្នាក់ឲ្យធ្វើការវះកាត់ជាបន្ទាន់ដោយប្រាប់ថាស្រ្តីរូបនោះមានជំងឺគីសក្នុងដៃស្បូនត្រូវតែធ្វើការវះកាត់ហើយថែមទាំងគម្រាមស្រ្តីរងគ្រោះថា​មិន​វះកាត់​អាចនឹងស្លាប់បាត់បង់ជីវិត។​
ហេតុការណ៍​នេះ​បាន​កើតឡើងកាលពីយប់​ថ្ងៃ​ទី​១៣ខែ​មករា​ឆ្នាំ​២០១៩​តាមបណ្តោយផ្លូវ៣១៥កែងផ្លូវ៥៩២ ​ក្នុង​សង្កាត់​បឹងកក់​២ខណ្ឌទួលគោក​​។
បើតាម​​​សម្ដី​របស់​​នារី​រងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​នារី​រងគ្រោះ​បាន​​មក​ពិនិត្យ​ជំងឺ​រោគ​ស្ត្រីដោយគ្រូពេទ្យប្រាប់ថាពិនិត្យនិងពិគ្រោះជំងឺដោយមិនបង់ប្រាក់ បន្ទាប់​ពី​បាន​ពិនិត្យ​រួច​ស្រាប់​តែ​ខាង​មន្ទីរ​ពេទ្យ​បាន​ប្រាប់​ថា​នារី​រងគ្រោះមានជំងឺគីសក្នុងដៃស្បូន ​​ត្រូវ​តែ​វះកាត់​ បើមិន​វះកាត់​ទេ​អាច​នឹង​ស្លាប់​ដោយមិនបានពិភាក្សាជាមួយសាច់ញាតិនារី​រងគ្រោះ​បាន​និយាយ​ថា​ខ្លួន​គ្មាន​ប្រាក់​ទេបាន​សុំ​ចេញ​ទៅ​ក្រៅ​វិញ តែ​បែរ​ជា​ខាង​មន្ទីរ​ពេទ្យ​បង្ខិតបង្ខំ​ឲ្យ​នារី​រងគ្រោះ​​ធ្វើ​ការ​វះកាត់​​ហើយ​ថែមទាំង​មិន​ប្រាប់​ពី​តម្លៃ​នៃ​ការ​វះកាត់​ទៀត​ផង។ក្រោយពីការវះកាត់រួច ​ខាង​មន្ទីរ​ពេទ្យ​បាន​យក​ក្រដាស​១សន្លឹក​​មិន​ដឹង​ថា​ជា​សរសេរ​អ្វី​ខ្លះ​នោះ​ទេឲ្យ​ម្ដាយ​របស់​នារី​រងគ្រោះ​ធ្វើ​ការ​ផ្ដិត​មេដៃ​ចំ​ណែកឯ​ម្ដាយ​របស់​នារី​រងគ្រោះ​ក៏​មិន​បាន​មើល​ក្រដាស​១សន្លឹក​នោះ​ទៀត​។ លុះ​ក្រោយ​ធ្វើ​ការ​វះកាត់​រួច​ខាង​មន្ទីរ​ពេទ្យ​បាន​យក​វិក្កយបត្រ​បង់​​ថ្លៃ​វះកាត់​មក​ឲ្យ​គាត់​ដោយ​អស់​ប្រាក់​ចំនួន​២០០០ដុល្លារ​ ភ្លាមៗ​នោះ​ម្ដាយ​របស់​នារី​រងគ្រោះ​មាន​ប្រាក់​តែ​៦០០ដុល្លារ​​សល់ប៉ុន្មាន​ទៀត​សុំ​រំលស់តែ​ខាង​មន្ទីរ​ពេទ្យ​មិន​យល់​ព្រម​ឡើយ​។ក្រោយមកខាង មន្ទីរ​ពេទ្យ​ក៏​ឲ្យសន្តិសុខ​យក​ច្រវ៉ាក់​មក​ចាក់​ទ្វារ​មិន​ឲ្យ​ក្រុម​គ្រួសារ​របស់​ជនរងគ្រោះ​ចេញ​ឡើយ​៕